Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ​ សម្រេចឲ្យបិទផ្អាក​សាលារៀន​នៅ​​ខេត្តកណ្តាល ខេត្ត​ព្រះ​សីហ​នុ និង​ភ្នំពេញ​បន្ត

  • បោះពុម្ព

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចបានអនុញ្ញាតឲ្យមានការពន្យាពេលក្នុងការបិទផ្អាកសាលារៀននៅក្នុងខេត្តកណ្តាល ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញបន្តទៀត ។

ការបញ្ជាក់របស់សម្តេចតេជោ ដែលអនុញ្ញាតឲ្យបិទផ្អាកសាលារៀនបណ្តោះអាសន្ននេះបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានដាក់សំណើរទៅកាន់សម្តេចផ្ទាល់ ។

ថ្លែងក្នុងសន្នីសីទសារព័ត៌មាន ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ សម្តេចតេជោ បានបញ្ជាក់ថា «រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់សំណើរមកខ្ញុំសុំបិទផ្អាកសាលារៀននៅខេត្តកណ្តាល ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញបន្ត ។ ខ្ញុំបានអនុញ្ញាតឲ្យបិទផ្អាកបន្តទៀត ដើម្បីជៀងវាងការរីករាលជំងឺកូវីដ-១៩បន្តទៀត»។

សូមជម្រាប កាលពេលកន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទផ្អាកសាលារៀននៅតាមបណ្តាខេត្តមួយចំនួន ក្នុងរយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ទៅក្នុងសហគមន៍៕

ដកស្រង់ពី៖ កោះសន្តិភាព