Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្នុង​ករណី​មាន​អ្នកជំងឺ​កូ​វី​ដ​ស្លា.ប់ ប្រមុខ​ដឹកនាំ​ប្រទេស​សម្រេច​យក​ការ​បូជាសពមិនមែន​ការ​បញ្ចុះ​ទេ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបញ្ជាទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលថា ករណីមានអ្នកជំងឺកូវីដស្លាប់ ប្រមុខដឹកនាំប្រទេសសម្រេចយកការបូជាសព មិនមែនការបញ្ចុះទេ ។

ការសម្រេចនេះធ្វើឡើងខណៈការឆ្លងកូវីដ១៩ ក្នុងសហគមន៍ នៅកម្ពុជា កំពុងមានស្ថានភាពធ្ងន់ធ្ងរ ។

តាមរយៈសារសំឡេងពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានរយៈពេលប្រមាណជាង ៧ នាទី សម្ដេច ទៅកាន់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងថ្នាក់ដឹកនាំរាជធានី-ខេត្ត សម្តេចបានមានប្រសាសន៍បញ្ជាក់ថា

«កន្លងមកនេះ ដោយសារពុំមានសភាពការដល់កម្រិតធ្ងន់ យើងទើបពុំទាន់រៀបចំនូវវិធានការមួយ ដែលជាវិធានការចាំបាច់ចុងក្រោយ នោះគឺករណីមរណៈភាព ឬហៅថាការស្លាប់របស់អ្នកដែលមានជំងឺកូវីដ-១៩ ដែលបញ្ហាចោទឡើងថា យើងត្រូវបូជា ឬ យើងត្រូវកប់ ? ។

សម្ដេចបានបន្ថែមទៀតថា «អម្បិញមិញនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេង គឺបានកំណត់យកវិធានការថា អ្នកដែលមានជំងឺកូវីដ-១៩ ត្រូវតែធ្វើការបូជា ។

ចំណុចនេះគឺគេអាចយល់បាន បើទោះបីថា ទំនៀមទម្លាប់ជនជាតិខ្លះមិនអាចធ្វើការបូជាក៏ដោយ ប៉ុន្តែ ករណីពិសេស សម្រាប់ជំងឺកូវីដនេះ យើង ត្រូវតែធ្វើការបូជាជាចាំបាច់ ដោយសារយើងមិនមានដីដើម្បីដាក់ កន្លែងនេះសព១ កន្លែងនោះសព១ នោះទេ ។

ប្រទេសខ្លះបានប្រើប្រាស់ដីធ្លីកប់រហូតដល់២ទៅ៣ជាន់នៃមនុស្ស ហើយគ្មានក្រុមគ្រួសារទៅចូលរួមបានទេ» ។

សម្តេចបានបន្តថា « សម្រាប់យើងគឺប្រើប្រាស់វិធានការណ៍ដុត វិធានការណ៍បូជា ជាវិធានការណ៍ដែលងាយស្រួលក្នុងការគ្រប់គ្រង» ។

សម្តេចបានបន្តថា សូមបញ្ជាក់ថា ប្រទេសសិង្ហបុរី ទោះបីជាទំនៀមទម្លាប់របស់ចិន ត្រូវកប់ តែដោយសារតែប្រទេសសិង្ហបុរីមានដីតូច មិនអនុញ្ញាតឲ្យកប់ទេ សូម្បីទេ បិតាស្ថាបនិកសិង្ហបុរី លី ក្វាន់យូ ដែលបានទទួលមរណៈភាពកន្លងមក ក៏ត្រូវបានបូជា ។

សម្តេចតេជោ នាយរកដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា «យើងមិនមែនខ្វះដីកប់ទេ តែជាវិធានការណ៍មួយសម្រាប់ ការគ្រប់គ្រងដីធ្លី ក៏ដូចជាកុំឲ្យ មានកើតពាសពេញជាមួយនឹងការដាក់សព កន្លែងនេះបន្តិច កន្លែងនោះបន្តិច ។

យើងត្រូវប្រើប្រាស់វិធីបូជា ជាចាំបាច់» ។

សម្តេចក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ប៉ុន្មានថ្ងៃមុន យើងបានប្រើប្រាស់ចំពោះជនជាតិចិន ដែលស្លាប់ក្នុងព្រឹត្តិការណ៍មួយ (ចិនកើតកូវីដ-១៩ ស្លាប់នៅមណ្ឌលចត្តា ឡីស័កព្រែកព្នៅ ដោយសារតែរើថ្នាំញៀន) ដោយសាលារាជធានីធ្វើការបូជា ។

សម្តេចបានបន្តថា ឥឡូវ សាលារាជធានី កំពុងសាងសង់ ប៉ាឆា (កន្លែងបូជាសព) ។

និងបានបញ្ជាទៅថ្នាក់ដឹកនាំបណ្តាខេត្តទូទាំងប្រទេសត្រូវចាត់វិធានការនៅតាមបណ្តាខេត្តនានា ដើម្បីរៀបចំ ក្នុងករណីមានការស្លាប់ នូវអ្នកដែលកើតកូវីដ គឺត្រូវប្រើប្រាស់ប៉ាឆាដែលមានស្រាប់ ដើម្បីធ្វើការបូជា» ។

ដកស្រង់ពី៖  កោះសន្តិភាព