Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចក្រឡាហោម ស ខេង ស្នើសុំឲ្យផ្សព្វផ្សាយអស់ពីលទ្ធភាព តាមដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់តាំងអនុវត្តឲ្យបានជាក់ស្តែង តាមស្មារតីនៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ បានស្នើសុំឲ្យផ្សព្វផ្សាយអស់ពីលទ្ធភាព តាមដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់តាំងអនុវត្តឲ្យបានជាក់ស្តែង តាមស្មារតីនៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦។

យោងតាមលិខិតរបស់សម្តេចក្រឡាហោ ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះថា៖

«ដោយសារស្ថានភាពធ្ងន់ធ្ងរនៃវិបត្តិជំងឺសកលកូវីដ-១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ ក្នុងនាមប្រធាននៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦

ខ្ញុំស្នើសុំសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ម្ចាស់ការផ្សព្វផ្សាយឲ្យអស់ពីលទ្ធភាពតាមដែនសមត្ថកិច្ចរបស់ខ្លួន និងចាត់តាំងអនុវត្តឱ្យបានជាក់ស្តែង

តាមស្មារតីនៃផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ នៅតាមក្រសួង ស្ថាប័ន អង្គភាពថ្នាក់ជាតិ និងនៅថ្នាក់រដ្ឋបាលរាជធានី ខេត្ត ដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានការ

“ ៣ការពារ និង ៣កុំ” របស់ប្រមុខរាជរដ្ឋាភិបាល»។ បើតាមសម្តេចក្រឡាហោម, លេខាធិការដ្ឋាននៃយុទ្ធនាការ

នឹងផ្តល់ជូនគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តនូវរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥

និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការផ្សព្វផ្សាយ និងចាត់តាំងអនុវត្ត៕

ដកស្រង់ពី៖ កោះសន្តិភាព