Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្រៀម​ទីតាំង​សម្រាប់​ដាក់​ព្យាបាលអ្នកជំងឺ​កូ​វី​ដ​១៩ ក្នុង​ករណី​ចាំបាច់​ណាមួយ

  • បោះពុម្ព

ខេត្តស្វាយរៀង ៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះបានដឹកនាំក្រុមការងារនិងកម្លាំងជំនាញពាក់ព័ន្ធចុះពិនិត្យលក្ខណៈសម្បត្តិទីតាំងសណ្ឋាគារឯកជន និងពិនិត្យទីតាំងមន្ទីរពេទ្យរដ្ឋមួយកន្លែងទៀតនៅស្រុកស្វាយទាប ដើម្បីត្រៀមបម្រុងទុកប្រើប្រាស់នៅក្នុងករណីចាំបាច់ណាមួយក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ។

លោកតូច ប៉ូលីវ៉ា បានថ្លែងថា តាមការណែនាំរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបញ្ជាផ្ទាល់ពីលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងឲ្យមន្ត្រីជំនាញពាក់ពន្ធ័ទាំងអស់ ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅសណ្ឋាគារមួយកន្លែង និងមន្ទីរពេទ្យរដ្ឋ ដើម្បីត្រៀមសម្រាប់បម្រុងទុកជាកន្លែងព្យាបាលទី៣ នៅក្នុងខេត្តស្វាយរៀង ។

លោកបានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តស្វាយរៀងបានរៀបចំទីតាំងបម្រុងទុកព្យាបាលជំងឺកូវីដ១៩ ចំនួន២កន្លែង នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ និង២មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដើម្បីទ្រសភាពការណ៍

ក្នុងករណីមានការផ្ទុះឡើងនូវជម្ងឺកូវីដ១៩ ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានប្រើប្រាស់ទីតាំងមន្ទីរពេទ្យបង្អែកស្វាយជ្រំ សម្រាប់ព្យាបាលអ្នកជំងឺមានកូវីដ១៩ វិជ្ជមាន២នាក់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ។

ក្នុងករណីដែលមានអ្នកជំងឺច្រើនពេញមន្ទីរពេទ្យស្វាយជ្រំ រដ្ឋបាលខេត្តនឹងបន្តយកមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលកូវីដ១៩ បើមន្ទីរពេទ្យទាំង២ មានអ្នកជំងឺពេញទៀត

រដ្ឋបាលខេត្តនឹងជួលទីតាំងសណ្ឋាគារឯកជន សម្រាប់រៀបចំទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩បន្ថែមទៀត ក៏ប៉ុន្តែមកដល់ថ្ងៃទី៩ មិនានេះ ខេត្តស្វាយរៀងអ្នកពាក់ពន្ធ័ជាមួយជនជាតិវៀតណាម២នាក់នោះ គឺអវិជ្ជមាន ៕

ដកស្រង់ពី៖ កោះសន្តិភាព