Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងមហាផ្ទៃ ស្នើឱ្យអភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តស្ត្រីជានគរបាលនៅស្រុកសៀមប៉ាង ដែលបំបៅដោះកូនក្នុងពេលប្រតិបត្តិការការងារ

  • បោះពុម្ព

(ភ្នំពេញ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតស្នើឱ្យអភិបាលខេត្តស្ទឹងត្រែង

លើកទឹកចិត្តលោកស្រីអនុសេនីយ៍ទោម្នាក់ (បម្រើការងារនៅអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង) ដែលបំបៅដោះកូនក្នុងពេលប្រតិបត្តិការការងារ ដើម្បីកុំឲ្យគាត់បាក់ទឹកចិត្ត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ស្ត្រីក្នុងឱកាសទិវាអន្តរជាតិនារីខួបទី១១០។

លោកស្រី ជូ ប៊ុនអេង បានណែនាំឱ្យអភិបាលខេត្ត អភិបាលរង លោកស្នងការ និងថ្នាក់ដឹកនាំទាំងអស់ពិនិត្យករណីនេះ និងរិះរកវិធីលើកទឹកចិត្ត លោកស្រីអនុសេនីយទោរូបនេះ និងស្រ្តីជាមន្ត្រីរាជការដទៃទៀត

តាមតែអាចធ្វើទៅបាន ដើម្បីកុំឲ្យបាក់ទឹកចិត្ត ជាពិសេសក្នុងឱកាសទិវាអន្តរជាតិនារី ខួបលើកទី១១០៕ ខាងក្រោមនេះជាលិខិត របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស៖

ដកស្រង់ពី៖ Fresh News