Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិនចូលខ្លួនមកដោះស្រាយទីផ្សារស្វាយនៅកម្ពុជាមួយផ្នែកខណៈគ្មាន​អ្នកទិញ

  • បោះពុម្ព

បញ្ហាស្វាយគ្មានទីផ្សារដែលកំពុងចោទដល់ចំណូលអ្នកដំា ទំនងអាចដោះស្រាយបានមួយចំនួននៅពេលនេះ ដោយប្រទេសចិន។ ទីផ្សារចិននិងក្រសួងកសិកម្មកម្ពុជា ទើបតែបញ្ចប់ការពិភាក្សាគ្នាលើនីតិវិធីក្នុងការនាំស្វាយចេញទៅប្រទេសចិន នៅក្នុងពេលខាងមុខនេះ។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបង្ហើបដំណឹងល្អនេះថា “ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជូនពរដល់ ក្រុមការងារអគ្គនាយកកសិកម្ម និងភាគីមន្រ្តីអគ្គរដ្ឋបាលគយចិននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដែលនឹងជួបពិភាក្សាគ្នា

និងធ្វើត្រួតពិនិត្យវាយតម្លៃជាក់ស្តែងតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃពុធ ទី១០ ខែមីនានេះ ឲ្យទទួលបានជោគជ័យជាស្ថាពរ ដើម្បីឈានទៅដល់ការនាំចេញផ្លែស្វាយស្រស់ជាផ្លូវការចេញពីកម្ពុជា ទៅកាន់ប្រទេសចិន” ។

លោករដ្ឋមន្រ្តីបន្ថែមថា យោងទៅតាមការពីគ្រោះយោបល់គ្នាកន្លងមក តាមរយៈសារអេឡិចត្រូនិក និងប្រព័ន្ធវីដេអូពីចម្ងាយ គឺក្រុមការងារទាំងពីរបានសម្រេចជ្រើសយកកសិដ្ឋានស្វាយចំនួន៣ មកត្រួតពិនិត្យ។

បើតាមរដ្ឋមន្រ្តីក្រុមហ៊ុនទំាងបីនោះ មានកសិដ្ឋានស្វាយរបស់ក្រុមហ៊ុន UCDL Development កសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Angkor Harvest និងកសិដ្ឋានស្វាយរបស់ក្រុមហ៊ុន Bamin Agriculture Hi-Tech Development ។

កសិកអ្នកដំាស្វាយនៅក្នុងប្រទេសកម្ពុជាទំាងកសិករធម្មតារហូតដល់ឧកញ៉ា បានលើកឡើងថាស្វាយឆ្នាំនេះគ្មានទីផ្សារនោះឡើយ។ ដោយសារស្វាយអោយផលស្របគ្នា ហើយនៅច្រើនកន្លែង កសិករបានបេះស្វាយចាក់ជាគំនរបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម ខ្លះយកគនរស្វាយមកក្រាលដេកពីលើ ខ្លះបេះស្វាយឲ្យសត្វស៊ី។

លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលសល់ស្វាយ៣០០តោនគ្មានអ្នកទិញបានបេអះស្វាយឲ្យសត្វចិញ្ចឹមរបស់លោកស៊ីហើយបានរៀបរាប់ថា

“ ចម្ការស្វាយរបស់ខ្ញុំនៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យមានចំនួន៥០.០០០ដើម អាចប្រមូលផលបាន ប្រមាណជា ៣០០តោន(បីរយតោន)ជារាងរាល់ឆ្នាំ សម្រាប់ពេលនេះសត្វរបស់ខ្ញុំមិនអាចស៊ីមិនអស់ទេមានចំនួនច្រើនខ្លាំងណាស់ ។

លោកថា ឆ្នាំកន្លងទៅស្វាយរបស់លោកនាំចេញទៅសហគមន៍អឺរ៉ុប ដោយសារតែវិបត្តិកូវិដ-១៩ផ្លែស្វាយធ្លាក់ចុះតម្លៃរហូតដល់ពេលនេះគ្មានអ្នកទិញតែម្តង។

ដំណោះស្រាយរបស់ក្រសួងកសិកម្មជាមួយទីផ្សារប្រទេសចិនខាងលើ ទំនងបានតែកសិដ្ឋានធំៗ មិនដឹងថាមានវិសាលភាពដល់កសិករដាំស្វាយជាលក្ខណៈគ្រួសារឬយ៉ាងណានោះទេ។

កន្លងមកប្រឈមនឹងស្វាយធ្លាក់ថ្លៃនេះ ក្រសួងក៍បានអំពាវនាវឲ្យពលរដ្ឋមកចុះបញ្ជីការដំាស្វាយនៅក្រសួងដើម្បីចងក្រងគ្នាឬដើម្បីទទួលបានការបណ្តុះបណ្តាលបច្ចេកទេសដំាដុះ និងព័ត៌មានទីផ្សារផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព