Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួនដល់លោកស្រីអធិការរងស្រុកសៀមប៉ាង

  • បោះពុម្ព

(ស្ទឹងត្រែង)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយមានការយកចិត្តទុកដាក់ខ្ពស់ចំពោះមន្រ្តីនគរបាលទូទាំងប្រទេស, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ផ្លែឈើ និងភេសជ្ជៈមួយចំនួន ដល់លោកស្រីអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។

ក្នុងឱកាសអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ២០២១ លោកវរសេនីយ៍ឯក ជឹម អេន អធិការនគរបាលស្រុកសៀមប៉ាង ក៏បានធ្វើពិធីជូនកាដូ និងថវិកាជូនលោកស្រី ព្រមទាំងដល់នគរបាលជានារី និងជូនពរបងប្អូននារីៗ ជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គលនៅក្នុងក្រុមគ្រួសារគ្រប់ៗគ្នា។

បន្ទាប់ពីមានករណីកើតឡើងនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍ ក៏បានចេញមកពន្យល់ករណីនេះ។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានពន្យល់បន្តថា «ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការ របស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាព។

ការធ្វើកិច្ចសន្យាមិនមែនជាការដាក់វិន័យ គឺគ្រាន់តែជាការអប់រំ ឲ្យចេះបំពេញការងារបានត្រឹមត្រូវ»។ នាយឧត្តមសេនីយ៍បន្តថា ដូច្នេះករណីរបស់ស្ត្រីនគរបាលចរាចរណ៍បំបៅដោះកូននៅខេត្តស្ទឹងត្រែង

ទោះប្រើប្រាស់ឯកសណ្ឋានកងកម្លាំងក្តី គឺមិនមានអ្វីខុសឆ្គងទេ ជាកាតព្វកិច្ចរបស់ស្ត្រីគ្រប់រូប ប៉ុន្តែរាល់ការផ្តល់ព័ត៌មាន ឬការបញ្ចេញរូបភាព នៅកន្លែងប្រតិបត្តិការ គឺត្រូវសុំការអនុញ្ញាតជាមុនពី ប្រធានអង្គភាពរបស់ខ្លួនជាមុនសិន។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន សូមថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់គាំទ្ររបស់បណ្តាញសង្គម Facebook ដល់កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ពិសេសកងកម្លាំងជានារី ដែលខិតខំលះបង់ក្នុងការបំពេញភារកិច្ច រក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក៕

ដកស្រង់ពី៖ កោះសន្តិភាព