Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

UPDATE: សម្តេចតេជោ ហ៊ុន សែន ផ្តល់ជំនួយថវិកា ជាង១៥០០លានរៀល និងសម្ភារៈបន្ថែមទៀត ដល់ខេត្តជាប់ព្រំដែនថៃ និងវៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័ក ​​​​(Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ជំនួយថវិកា និងសម្ភារៈដល់បណ្តាខេត្តមួយចំនួន ដែលនៅជាប់ព្រំដែនថៃ និងវៀតណាម បន្ថែមទៀត ដើម្បីរៀបចំធ្វើចត្តាឡីស័ក ដល់ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសទាំងពីរនេះ។

នជេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ។

សម្រាប់ខេត្តដែលនៅជាប់ព្រំដែនថៃ ទទួលជំនួយសរុប ១៣៥០លានរៀល ក្នុងរួមមានដូចតទៅ៖

* ខេត្តបាត់ដំបង ទទួលបានថវិកា ១០០លានរៀល

* ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា ៥០០លានរៀល * ខេត្តឧត្តរមានជ័យ ទទួលបានថវិកា៤០០លានរៀល

* ខេត្តប៉ៃលិន ទទួលបានថវិកា ២៥០លានរៀល

* ខេត្តពោធិ៍សាត់ ទទួលបានថវិកា ១០០លានរៀល សម្រាប់ខេត្តជាប់ព្រំដែនវៀតណាម ទទួលជំនួយសរុប ២០០លានរៀល និងឃីតមួយចំនួន ក្នុងនោះរួមមាន៖

* ខេត្តកណ្តាល ទទួលបានថវិកា៣០លានរៀលនិង ឃីតចំនួន១០០

* ខេត្តស្វាយរៀង ទទួលបានថវិកា១០លានរៀល និងឃីតចំនួន១០០

* ខេត្តព្រៃវែង ទទួលបានថវិកា៨០លានរៀល និងឃីតចំនួន៣០០

* ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៤០លានរៀល និងឃីតចំនួន៣០០

* ខេត្តក្រចេះ ទទួលបានថវិកា ២០លានរៀល និងឃីតចំនួន១០០

* ខេត្តតាកែវ ទទួលបានថវិកា ២០លានរៀល។

* ខេត្តរតនគិរី ទទួលបានឃីតចំនួន១០០។ បើតាម លោកស្រី យក់ សម្បត្តិ, ជំនួយលើកនេះ គឺទុកឱ្យខេត្តទាំងនោះប្រើប្រាស់ក្នុងការរៀបចំធ្វើចត្តាឡីស័ក សម្រាប់រយៈពេល១០ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១៕

ដកស្រង់ពី៖ Fresh News