Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកនាំពាក្យ៖ ស្ត្រីនគរបាលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសនោះទេ ហើយទទួលបានការលើកទឹកចិត្តថែមទៀត

  • បោះពុម្ព

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះថា លោកស្រីអនុសេនីយ៍ទោ ស៉ីថុង សុខា អធិការរងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលបំបៅដោះកូន ពេលកំពុងបំពេញការងារ មិនមានកំហុសធំដុំនោះទេ ហើយលោកស្រីត្រូវបានផ្តល់រង្វាន់លើកទឹកចិត្តថែមទៀតផងដែរ។

ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយសារតែមានការរិះគន់យ៉ាងខ្លាំងពីមហាជន ចំពោះអធិការនគរបាលស្រុកសៀមប៉ាង ដែលហៅស្ត្រីនគរបាលខាងលើមកធ្វើកិច្ចសន្យាណែនាំ ក្រោយមានការបង្ហោះរូបភាពបំបៅដោះកូន ពេលកំពុងបំពេញការងារ។

លោកអធិការនគរបាលស្រុកសៀមប៉ាង បានចាត់ទុកថា សកម្មភាពស្ត្រីនគរបាលខាងលើនោះខុស ដោយសំអាងថា រាល់ការផ្តល់ព័ត៌មាន

ឬការបញ្ចេញរូបភាព នៅកន្លែងប្រតិបត្តិការ គឺត្រូវសុំការអនុញ្ញាតជាមុនសិនពីប្រធានអង្គភាពរបស់ខ្លួន។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញមកអះអាងថា ស្ត្រីនគរបាលដែលបំបៅដោះកូន ពេលកំពុងបំពេញការងារ នៅខេត្តស្ទឹងត្រែងនោះ មិនមានកំហុសអ្វីឡើយ។

បន្ថែមលើនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងជាការលើកទឹកចិត្តដល់មន្ត្រីនគរបាល, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល ផ្លែឈើនិងភេសជ្ជៈមួយចំនួន ដល់ស្ត្រីនគរបាលខាងលើផងដែរ។

លោកអះអាងថា ការបំបៅដោះកូនជាភារកិច្ចមួយដែលមិនអាចខានបានរបស់មាតាគ្រប់រូប។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងអំណរគុណដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ដែលបានបញ្ចេញមតិពាក់ព័ន្ធនឹងករណីខាងលើនេះ។

លោកអះអាងថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលយកនូវការបញ្ចេញមតិប្រកបដោយការស្ថាបនានេះ។

សូមជម្រាបថា រូបភាពបំបៅដោះកូនរបស់ស្ត្រីនគរបាលចរាចរណ៍ខាងលើ បានអង្រួនបេះដូងអ្នកលេងបណ្តាញសង្គមយ៉ាងខ្លាំង បន្ទាប់ពីរូបភាពត្រូវបានបង្ហោះ ស្របពេលដែលកម្ពុជា និងពិភពលោកប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២១។

អ្វីគួរឲ្យសោកស្តាយនោះ បន្ទាប់ពីរូបភាពនេះបានធ្វើឲ្យស្ត្រីនគរបាលរូបនេះ ជួបការលំបាកសម្រាប់ខ្លួនឯងទៅវិញ ព្រោះតែថ្នាក់លើរបស់គាត់ បានកោះហៅធ្វើកិច្ចសន្យាឲ្យបញ្ឈប់ធ្វើបែបនេះទៀត ដោយអះអាងថាទង្វើនោះប៉ះពាល់ដល់កិត្តិយសអង្គភាព និងកិត្តិយសស្ត្រីខ្មែទៅវិញ។

ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក៏បានសម្តែងការសោកស្តាយជាខ្លាំង ដែលអធិការស្រុកសៀមប៉ាង ព្រមានស្ត្រីជាមន្ត្រីនគរបាលបំបៅដោះកូនខាងលើនេះ

ដកស្រង់ពី៖ Fresh News