Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការការពារកុមារថ្នាក់ជាតិ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការបាត់បង់ជីវិតក្មេងប្រុសម្នាក់ នៅខណ្ឌកំបូល ដោយសារកាំភ្លើងបាញ់សត្

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីថ្លែងការណ៍ ជុំវិញករណីបណ្ដាលឲ្យកុមារម្នាក់ដែលស្នាក់នៅក្នុងមណ្ឌលអង្គការសង្គ្រោះជនអស់សង្ឃឹម ស្លាប់បាត់បង់ជីវិតដោយសារកាំភ្លើងបាញ់សត្វ នៅខណ្ឌកំបូល ដែលបង្កដោយជនសង្ស័យ២នាក់។

ក្នុងសេចក្ដីថ្លែងការណ៍នេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សូមកោតសរសើរ ចំពោះសមត្ថកិច្ចជំនាញ និងតុលាការ ដែលបានចាត់វិធានការយ៉ាងក្តៅគគុក

និងទាន់ពេលវេលាចំពោះករណីស្លាប់បាត់បង់ជីវិតកុមារា សារឿន ប៊ុនថា អាយុ១៤ឆ្នាំ ជាសិស្សនៃអនុវិទ្យាល័យបែកចាន ស្នាក់នៅអង្គការសង្គ្រោះជនររស់សង្ឃឹម ដែលករណីនេះបានកើតឡើងនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ ជាមួយគ្នានេះដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំងពីររូប ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី បន្តនីតិវិធីតាមផ្លូវច្បាប់។

គណៈកម្មការការពារកុមារថ្នាក់ជាតិ ក៏ដូចជាសាធារណជនទូទៅ ពិតជាមានក្តីរន្ធត់ តក់ស្លុតឥតឧបមា និងមានការអាណិតអាសូរយ៉ាងក្រៃលែង ចំពោះកុមារកំព្រាដ៏កំសត់ម្នាក់នេះ ដែលទទួលរងគ្រោះស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មសោកសៅ និងខ្លោចផ្សាបំផុត ដោយទង្វើខ្វះការប្រុងប្រយ័ត្ន

ដែលជនសង្ស័យបានប្រើប្រាស់អាវុធជាឧបករណ៍កម្សាន្ត និងសូមធ្វើការថ្កោលទោសចំពោះទង្វើមិនទទួលខុសត្រូវរបស់ ជនសង្ស័យទាំងពីរ ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតក្មេងប្រុសកំព្រាស្លូតត្រង់រូបនេះ។

ពាក់ព័ន្ធនឹងករណីនេះ គណៈកម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) សូមអំពាវនាវ និងសំណូមពរដល់ស្ថាប័នតុលាការ សូមបន្តធ្វើការស៊ើបអង្កេត

និងផ្តន្ទាទោសកម្រិតអតិបរមា (ស្ថានទម្ងន់ទោស) លើជនសង្ស័យដោយគ្មានការលើកលែង ដើម្បីកុំឲ្យទង្វើបែបនេះ កើតមានក្នុងសង្គមយើងបន្តទៀត៕

ដកស្រង់ពី៖ Fresh News