Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រាជរដ្ឋាភិបាល សម្រេចលើកលែងករណី ការបូជាសពសាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលស្លាប់ដោយជំងឺកូវីដ-១៩

  • បោះពុម្ព

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល សម្រេចលើកលែងករណី ការបូជាសពសាសនិកឥស្លាម និងជនជាតិដើមភាគតិច ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ដើម្បីឲ្យស្របទៅតាមជំនឿ ប្រពៃណី និងទំនៀមទំលាប់របស់សាសនិកឥស្លាម និងជនជាតិដើមភាគតិច ក្នុងការបញ្ចុះសព ដោយអនុវត្តតាមវិធានសុខាភិបាល។

នេះបើតាមលិខិត របស់ក្រសួងធម្មការ និងសាសនា ផ្ញើជូនប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ។

ក្រសួងធម្មការ បានបញ្ជាក់ទៀតថា ការធ្វើបែបនេះ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ចំពោះគ្រប់ជាតិសាសន៍

និងសាសនា ដែលចាត់ទុកជាសុខដុមនីយកម្មជនជាតិ និងសាសនា ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងធម្មការ៖

ដកស្រង់ពី៖ Fresh News