Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មជ្ឈមណ្ឌល អាងហែល ទឹកតេជោសែន ខេត្តកំពង់ចាមសាងសង់ ជិតរួចមួយ រយភាគរយហើយ

  • បោះពុម្ព

 កំពង់ចាម៖ មជ្ឈមណ្ឌល អាងហែលទឹក តេជោសែន ខ្នាតអន្តរជាតិ ខេត្តកំពង់ចាម នឹងត្រូវសាងសង់ រួចរាល់នៅមុន បុណ្យចូលឆ្នាំខែ្មរនេះ ជាស្ថាពរហើយ មជ្ឈមណ្ឌលនេះ អាចទទួលភ្ញៀវ ចូលទស្សនាកំសាន្ត បានជាង ១០០០នាក់ ហើយមានទីតាំង ស្ថិតនៅក្នុងបរិវេណ ស្តាតចាស់ស្ថិត ក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរ កីឡាហែលទឹក បានបញ្ជាក់ឲ្យដឹងថា ចំពោះមជ្ឈមណ្ឌល អាងហែលទឹកនេះ គឺសាងសង់ រយៈពេលជាង ១ឆ្នាំហើយ ឥលូវលទ្ធផល សាងសង់បានពី ៨៥ ទៅ ៩០ភាគរយ ហើយ គ្រោងឲ្យរួចរាល់ មុនបុណ្យចូលឆ្នាំខ្មែរ ។

ចំពោះថវិការត្រូវចំណាយជាង ១លានដុល្លារ នៅក្នុងមជ្ឈមណ្ឌលនេះមាន អាងហែលទឹកចំនួន៣ រួមមាន៖ ១-អាងធំសម្រប់ប្រកួត មានបណ្តោយ ៥០ម៉ែត្រ គុណ ២៥ម៉ែត្រ មាន ១០ខ្សែ បន្ទាត់ ២.អាងលោត ២៥ម៉ែត្រ គុណ២៥ម៉ែត និង ទី៣- អាងសម្រាប់កំដៅសាច់ដុំ ដែលមានបណ្តោយ ១៥ម៉ែត្រ គុណ៨ម៉ែត្រ មាន ៣ខ្សែ បន្ទាត់គ្រៅពីនោះមានបន្ទប់ រដ្ឋបាលការងារ កៅអីសម្រាប់ទទួលភ្ញៀវ ទទួលគណៈប្រតិភូ ហើយអាចទទួលភ្ញៀវ បានជាង ១០០០នាក់ ។

លោក អគ្គលេខាធិការ បានបញ្ជាក់ទៀតថា គោលដៅចង់អភិវឌ្ឍន៍ កីឡាហែលទឹក នៅខេត្តកំពង់ចាម គឺដើម្បីបណ្តុះបណ្តាល វិស័យកីឡាហែលទឹក ឲ្យប្រសើរឡើង ជ្រើសរើសកីឡាកថ្មីៗ ដើម្បីត្រៀមស៊ីហ្គែម នៅឆ្នាំ២០២៣ ពេលនោះ ប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។

ហើយពិសេសទៀត យើងចង់ជ្រើសរើស កីឡាកឲ្យបានច្រើន ដើម្បីឲ្យមានសក្តានុពល ឲ្យបានច្រើនជាងនឹង ព្រោះឥលូវយើង នៅខ្វះធនធានមនុស្ស យើងចង់បន្តដោយសារខេត្តនេះ មានអំណោយផលស្រាប់ផង ហើយម៉្យាងទៀត កាលពីសម័យ សង្គមរាស្រ្តនិយម ភាគច្រើន គឺខេត្តកំពង់ចាម មានកីឡាកដែល មានស្នាដៃល្អៗច្រើន ៕