Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គការសុខភាពពិភពលោក ព្រមានពីការប្រើប្រាស់បារីអេឡិចត្រូនិកថា នឹងបណ្ដាលឱ្យញៀន និងកើតជំងឺសួតធ្ងន់ធ្ងររហូតបាត់បង់ជីវិត

  • បោះពុម្ព

(ភ្នំពេញ)៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការប្រើប្រាស់បារីអេឡិចត្រូនិក និង HTPs នឹងបណ្ដាលឱ្យញៀន ឈានទៅដល់ការកើតជំងឺសួតធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត ខណៈកម្ពុជាក៏បានចេញសេចក្ដីណែនាំស្ដីពីវិធានការបង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល HTPs នៅកម្ពុជាផងដែរ។

តាមសេចក្ដីប្រកាសនេះ ដែលបានចេញផ្សាយនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បានបង្ហាញពីខ្លឹមសារហាមឃាត់ការប្រើប្រាស់ ការនាំចូល ការជួញដូរ និងការធ្វើអាជីវកម្មបារីអេឡិចត្រូនិកគ្រប់ប្រភេទ រួមបញ្ចូលទាំង HTPs។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិនៃអង្គការចលនាដើម្បីសុខភាពកម្ពុជា បានសាទរចំពោះចំណាត់ការនេះ ដោយបានលើកឡើងថា «ការដាក់ចេញនូវសេចក្តីណែនាំនេះ បានរួមចំណែកដល់ការទប់ស្កាត់ការរាតត្បាតចូលសហគមន៍នៃជំងឺកូវីដ១៩ ដែលប្រទេសកម្ពុជាកំពុងយកចិត្តទុកដាក់។

មានយុវជនកម្ពុជាមួយចំនួនកំពុងប្រើប្រាស់ឧបករណ៍ជក់បារីអេឡិកត្រូនិក និង HTPs រួមគ្នា ដែលជាកត្តាហានីភ័យយ៉ាងធំនៃការចម្លងជំងឺកូវីដ១៩ ពីម្នាក់ទៅម្នាក់»។

បច្ចុប្បន្ន យើងសង្កេតឃើញថា បារីអេឡិចត្រូនិក និង HTPs ត្រូវបានគេផ្សព្វផ្សាយលក់យ៉ាងគគ្រឹកគគ្រេង តាមរយៈបណ្ដាញពត៌មានសង្គម ដែលធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជនចាប់ផ្ដើម និងបន្តការប្រើប្រាស់។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការប្រើប្រាស់បារីអេឡិកត្រូនិក និង HTPs អាចជាច្រកទ្វារមួយទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត។

អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិក និង HTPs បណ្ដាលឱ្យញៀន កើតជំងឺសួតធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត។

យោងតាម មជ្ឈមណ្ឌលពិនិត្យត្រួតពិនិត្យជំងឺ (Centers for Diseases Control (CDC) នៃសហរដ្ឋអាមេរិក បានឱ្យដឹងថា ការប្រើប្រាស់បារីអេឡិចត្រូនិក និង HTPs បង្កើនហានិភ័យនៃជំងឺបេះដូងនិងជំងឺសួត

ហើយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០ នៅសហរដ្ឋអាមេរិក មានការរងរបួសសួតជិត ៣,០០០ ករណី ពាក់ព័ន្ធការប្រើប្រាស់បារីអេឡិកត្រូនិច និង HTPs ក្នុងនោះមានអ្នកស្លាប់ជិត ៧០ នាក់៕

ដកស្រង់ពី៖ Fresh News