Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្លូវការ៖ អ្នកភ្នំពេញនិងខេត្ត៤ទៀតមានកាតព្វកិច្ចត្រូវពាក់ម៉ាស ឬត្រូវផាកធ្ងន់ធ្ងរ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ត្រូវបានកំណត់យកជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ «ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព» ដូច្នេះការអនុវត្តគឺត្រូវធ្វើចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុងប្រការ៣ និងប្រការ៤ នៃប្រកាស ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ -១៩ ក្នុងសហគមន៍ ។

សូមរម្លឹកថា ក្រសួងសុខាភិបាលបានចេញប្រកាស ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព នាថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះបុគ្គល ៦ ប្រភេទមានកាតព្វកិច្ចត្រូវពាក់ម៉ាស ឬនឹងត្រូវរងការផាកជាប្រាក់យ៉ាងច្រើនតាមច្បាប់កូវីដ ១៩ ឬហៅថា «វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»

។ យោងតាមប្រការ ៣ របស់ប្រកាសក្រសួងសុខាភិបាល បានចែងថា បុគ្គលដែលត្រូវពាក់ម៉ាស រួមមាន ៖

– បុគ្គលដែលមានវិជ្ជមានកូវីដ-១៩ ក្នុងពេលជួបផ្ទាល់ជាមួយមន្ត្រីសុខាភិបាល ឬមន្ត្រីមានសមត្ថកិច្ចផ្សេងទៀត

– បុគ្គលដែលមានកាតព្វកិច្ចធ្វើចត្តាឡីស័ក លើកលែងតែបុគ្គលនោះធ្វើចត្តាឡីស័កនៅក្នុងបន្ទប់ដាច់ដោយឡែកតែឯង និងមិនជួបផ្ទាល់ជាមួយអ្នកដទៃ

– អ្នកបើកបរយានគ្រប់ប្រភេទដែលជាធម្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជួនសម្រាប់បម្រើឱ្យសាធារណជន

– អ្នកដំណើរតាមមធ្យោបាយធ្វើដំណើររួម ឬមធ្យោបាយដឹកជញ្ជួនសម្រាប់បម្រើឱ្យសាធារណជន

– អ្នកផ្តល់សេវាផ្ទាល់ដល់អតិថិជន រួមមាន បុគ្គលិកជួរមុខនៅតាមសហគ្រាស ឬគ្រឹះស្ថាន ឬទីតាំងអាជីវកម្មនានា, មន្ត្រីនិងបុគ្គលិកសុខាភិបាល, អ្នកផ្តល់សេវាព្យាបាលដោយចលនា, បុគ្គលដែលបម្រើការនៅភោជនីយដ្ឋាន ឬអាហារដ្ឋាន, បុគ្គលិកផ្ទះសំណាក់ ឬសណ្ឋាគារ, បុគ្គលិកដែលផ្តល់សេវាម៉ាស្សា-កោសជប់ និងបុគ្គលផ្សេងទៀតដែលផ្តល់សេវាផ្ទាល់ជាមួយនឹងអតិថិជន ។

– បុគ្គលផ្សេងទៀត ដែលកំពុងស្ថិតនៅទាមទីសាធារណៈដែលមានមនុស្សច្រើន ឬទីកន្លែងដែលមានការជួបជុំមនុស្សចាប់ពី ២ (ពីរ) នាក់ឡើង ។

គួរបញ្ជាក់ផងដែរថា ប្រភេទនៃម៉ាស និងរបៀបនៃការពាក់ម៉ាស ត្រូវកំណត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា បុគ្គលណាដែលជាប់កាតព្វកិច្ចពាក់ម៉ាស់ខាងលើ បើសិនជាត្រូវរកឃើញថាបំពានកាតព្វកិច្ចនៃការពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល អាចប្រឈមមុខនឹងការផាក ជាប្រាក់ពី ២០ម៉ឺនរៀលទៅដល់ ១លានរៀល ។

យោងតាមមាត្រា៥ នៃអនុក្រឹត្យស្តីពី «វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» មានខ្លឹមសារថា «ការពាក់ម៉ាស់ ត្រូវធ្វើជាកាតព្វកិច្ចដោយផ្អែកតាមសកម្មភាពការងារ ឬស្ថានភាពមុខរបររបស់បុគ្គល និងនៅតាមទីកន្លែងដែលមានហានិភ័យនៃការចម្លងឬការឆ្លងមេរោគកូវីដ១៩។

សូមបញ្ជាក់ថា មាត្រា១៩ នៃអនុក្រឹត្យ បានចែងផងដែរថា «ត្រូវធ្វើការព្រមាន និងធ្វើការណែនាំដោយមន្រ្តីសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច ចំពោះបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាសដូចមានចែងក្នុងមាត្រា៥ ឬកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ដូចមានចែងក្នុងមាត្រា៧ នៃអនុក្រឹត្យនេះ។

ក្នុងករណីនៅតែបន្តប្រព្រឹត្តអំពើល្មើសដដែល ត្រូវផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ២០ម៉ឺនរៀល ទៅ ១លានរៀល» ។

យ៉ាងណាមិញ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដូចមានចែងក្នុងជំពូកទី២ និងជំពូកទី៣ នៃប្រកាសនេះ ត្រូវអនុវត្តក្នុងភូមិសាស្រ្តដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលត្រូវកំណត់តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាល ។

សម្រាប់ បុគ្គលគ្រប់រូប ដែលស្ថិតនៅកន្លែងធ្វើការតាមគ្រឹះស្ថានឯកជន ទីតាំងអាជីវកម្ម នានា និង ទីកន្លែងសាធារណៈមានមនុស្សច្រើន ចាប់ពី ២នាក់ឡើងទៅ គឺ ត្រូវរក្សាគម្លាតពីគ្នាឲ្យបានយ៉ាងតិចឱ្យបាន ១ម៉ែត្រកន្លះ។ សម្រាប់បងប្អូនដែលធ្វើដំណើរតាមមធ្យោបាយដឹកជញ្ជូនរួម គឺត្រូវរក្សាគម្លាតសុវត្ថិដែរ និងត្រូវពាក់ម៉ាស ៕

ដកស្រង៉ពី៖ កោះសន្តិភាព