Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គិត​ត្រឹម​ថ្ងៃ​ទី​២៤ មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​មាន​វិជ្ជមាន​កូ​វី​ដ​៥៣​នាក់ និង​បិទ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក៣៦​កន្លែង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅក្នុងមូលដ្ឋាន ខណ្ឌឬស្សីកែវ មានអ្នកវិជ្ជមានកូវីដ១៩ នៅក្នុងសហការណ៍ ២០ កុម្ភៈ ចំនួន៥៣នាក់ និងបានបិទទីតាំងចត្តាឡីស័កសរុបចំនួន ៣៦ កន្លែង ដោយមានប្រជាពលរដ្ឋធ្វើចត្តាឡីស័កចំនួន ៥៨៣នាក់ ។

គិតត្រឹមវេលាម៉ោង២០និង៥៣នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ។ នេះបើតាមលោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបង្ហោះសារអោយដឹងនៅក្នុងផេកជាផ្លូវការរបស់ លោក កាលពីវេលាយប់នោះ ។

លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវបានអោយដឹងថា អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ នៅក្នុងខណ្ឌប្ញស្សីកែវ សរុបចំនួន ៥៣នាក់ និងមានអ្នកធ្វើចត្តាឡីស័កសរុបចំនួន ៥៨៣នាក់ ។

ចំពោះប្រតិបត្តិការចុះចែកស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋដែលបាន និងកំពុងធ្វើចត្តាឡីស័ក នៅទូទាំងខណ្ឌប្ញស្សីកែវ បានចំនួន២៩ ទីតាំងស្មើនឹងចំនួន ១១លើក ក្នុងនោះមានទីតាំងចត្តាឡីស័កសរុបចំនួន ៣៦ កន្លែង (ទីតាំង ០៦ កន្លែង បានបញ្ចប់វិធានការចត្តាឡីស័ក និងបានបើកដំណើរការឡើងវិញ

បច្ចុប្បន្នមានទីតាំងកំពុងធ្វើចត្តាឡីស័កជាក់ស្ដែងចំនួន ៣០ទីតាំង) និងមានប្រជាពលរដ្ឋលោកជា ពិសី ក៏បានអោយដឹងទៀតថា

«ក្នុងព្រឹត្តិការណ៍២០ កុម្ភៈសម្រាប់ខណ្ឌឫស្សីកែវខ្ញុំ និងមន្ត្រីកងកំលាំងទាំងអស់មិនដែលបានស្គាល់ក្លិនទឹកអប់ Channel ឬDior នោះឡើយ គឺស្គាល់តែក្លិនអាល់កុលតែប៉ុណ្ណោះ ,សូមបងប្អូនចូលរួមអនុវត្តវិធាន ៣ការពារ ៣កុំ ២ចូលរួម ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ។

គោរពជូនពរសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច»៕

ដែលបាន និងកំពុងទទួលបានស្បៀងអាហារ សរុបចំនួន ៤៥៣ គ្រួសារ។

ដកស្រង់ពី៖ កោះសន្តិភាព