Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សហព័ន្ធស្រូវអង្ករកម្ពុជា៖ តម្លៃអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី១ ឆ្នាំនេះ មានការកើនឡើង

  • បោះពុម្ព

(ភ្នំពេញ)៖ បើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា តម្លៃអង្ករកម្ពុជា នៅលើទីផ្សារអន្តរជាតិ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ បានកើនឡើងបើធៀបនឹងចុងឆ្នាំ២០២០។

តាមតារាងតម្លៃអង្ករ ដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អង្ករម្លិះអង្គរ Jasmine (Malys Angkor) មានតម្លៃជាមធ្យម ៨២៥ដុល្លារ ក្នុង១តោន កើនពី៨១៦,២៥ដុល្លារ កាលពីខែធ្នូ ឆ្នាំ២០២០។

ឮសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា អង្ករស (Soft cooking) មានតម្លៃ៥៨៥ដុល្លារ ក្នុង១តោន កើនពី៥៦៨ដុល្លារ ខណៈអង្ករ Parboiled Rice មានតម្លៃ ៥៨៥ដុល្លារ កើនពី៥៧៥ដុល្លារ។

ដោយឡែក អង្ករសែនក្រអូប Standard Fragrant Rice (SKO) មានតម្លៃ៧៦៥ដុល្លារ ក្នុង១តោន កើនពី៧៥៦ដុល្លារ ក្នុង១តោន។ គូសបញ្ជាក់ថា រយៈពេល២ខែដំបូង ឆ្នាំ២០២១នេះ កម្ពុជានាំចេញអង្ករ សរុបបាន៧៦,២២២តោន ដែលមានការធ្លាក់ចុះ ៤៤.១៦% បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២០។

ការធ្លាក់ចុះបរិមាណនាំចេញនេះ ដោយសារបញ្ហាខ្វះកុងតឺន័រដឹក និងតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រ នៅបន្តកើតឡើងខ្ពស់ រហូតដល់ជិត៥០០% នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា ការនាំចេញអង្ករជាង៧ម៉ឺនតោន នៅរយៈពេលខែឆ្នាំ២០២១នេះ កម្ពុជាទទួលបានចំណូលជិត៦៥លានដុល្លារអាមេរិក។

ចំពោះទិសដៅទីផ្សារនៃការនាំចេញអង្ករកម្ពុជា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ប្រទេសចិន ដែលរួមទាំងហុងកុង និងម៉ាកាវ ផងដែរនោះ នៅតែជាទីផ្សារធំជាងគេ នៃការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកដល់ទៅ ៤៩.៣៧% គិតជាបរិមាណគឺមានចំនួន ៣៧,៦៣០ តោន។

រីឯទីផ្សារធំទី២ គឺជាទីផ្សារសហភាពអឺរ៉ុប ដែលរួមមាន១៨ប្រទេស មានចំណែក២៤.៩១% គិតជាបរិមាណ មានចំនួន ១៨,៩៩៦ តោន ក្នុងនោះ ទីផ្សារធំក្នុងសហភាពអឺរ៉ុប គឺប្រទេសបារាំង ដែលមានចំនួន ៨,៨៥០ តោន។

ចំណែកទីផ្សារបន្ទាប់ ដែលមានចំណែក ៨% គឺជាទីផ្សារអាស៊ាន រួមមានម៉ាឡេស៊ី និងសង្ហបុរី ដែលមានចំនួន ៦,២២៩ តោន និងចំណែក ១៨% ទៀត គឺជាទីផ្សារប្រទេសផ្សេងៗ គិតជាបរិមាណគឺមាន ១៣,៣៦៧ តោន ក្នុងនោះរួមមាន ហ្កាបុង អូស្រ្តាលី អង់គ្លេស និង ញូហ្សេឡេនជាដើម។

ប្រភេទអង្ករនាំចេញ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ ចំណែកធំជាងគេ គឺ៨៥.៧៧% ជាប្រភេទអង្ករក្រអូបគ្រប់ប្រភេទរួមមាន ផ្ការំដួល, ម្លិះ, សែនក្រអូបជាដើមនោះ ដែលគិតជាបរិមាណមានចំនួន ៦៥,៣៧៤តោន។ អង្ករស ត្រូវបាននាំចេញ ១០,១១៦ តោន និងអង្ករចំហុយ មាន៧៣២តោន៕

 

ដកស្រង់ពី៖ Fresh News