Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​អប់រំ​ប្រកាស​ផ្តល់​ការ​សិក្សា​តាម​អន​ឡាញ ដោយ​ឥត​គិតថ្លៃ​តាម​កម្មវិធី​របស់ E-School Cambodia

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសផ្តល់ការសិក្សាតាមរយៈប្រព័ន្ធអនឡាញដោយឥតគិតថ្លៃតាមរយៈកម្មវិធីរបស់ E-School Cambodia ក្នុងឆ្នាំសិក្សា ២០២០-២០២១ ។

នេះឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងក្នុងសេចក្តីជួនដំណឹងមួយ កាលពីពេលថ្មីៗ ថា ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន -ស្នូល (ខេមបូឌា) នឹងផ្តល់ជូនការសិក្សាថ្នាក់វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដល់សិស្សានុសិស្សថ្នាក់ ទី១២ ទាំងគ្រឹះស្ថាន សិក្សាសាធារណៈ

និងឯកជននៅទូទាំងប្រទេសដោយឥតគិតថ្លៃ ក្នុងនោះរួមមានការប្រើប្រាស់សៀវភៅអេឡិចត្រូនិក និងកម្មវិធីការប្រឡងសាកល្បងដោយឥតគិតថ្លៃ ព្រមទាំងទទួលបានសេវាកម្មសួរសំណួរមកកាន់គ្រូបង្គោលរៀងរាល់ថ្ងៃ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១០យប់ ។បើតាមរដ្ឋមន្ត្រីក្រសួងអប់រំ ។

ឯកឧត្តមរដ្ឋម្ត្រីលើកក្នុងលិខិតថា សិស្សានុសិស្សគ្រប់កម្រិតថ្នាក់នៅទូទាំងប្រទេសក៏នឹងទទួលបានការបញ្ចុះតម្លៃ ៨៥% គ្រប់មុខវិជ្ជា ពេញមួយឆ្នាំ ។

ក្រុមហ៊ុនបានបង្កើត «កម្មវិធីទូរស័ព្ទ Mobile App» បង្រៀនតាមអនឡាញមួយ ដែលមានឈ្មោះថា E-School Cambodia ដែលមានបង្រៀននូវមុខវិជ្ជាសំខាន់ៗមួយចំនួននៅថ្នាក់មត្តេយ្យ និងពីថ្នាក់ទី១ ដល់ថ្នាក់ ទី១២ ស្របតាមកម្មវិធីក្រសួងអប់រំ យុវជន និងកីឡា ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានឲ្យ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តផ្សព្វផ្សាយឱ្យបាន ទូលំទូលាយដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំមាតាបិតា អ្នកអាណាព្យាបាល និង សិស្សានុសិស្ស ដើម្បីទទួលបាននូវកា រផ្តល់ជូនដូចមាននេះផងដែរ ។

ថ្លែងក្នុងធ្វើសន្និសិទកាសែតស្តីពីការផ្តល់អាហារូបករណ៍សិក្សាថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបដោយឥតគិតថ្លៃ តាមonline ក្រោមការសហការរបស់សហភាពស ហព័ន្ធយុវជនកម្ពុជា និងE-School Cambodia ជូនទៅក្រសួងអប់រំយុវ ជននិងកីឡាសំរាប់ប្អូនៗ ទី១២ ឆ្នាំ២០២១ សិក្សានៅផ្ទះក្នុងសម័យកូវីត១៩ ដ៏លំបាកនេះ នាព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១

នៅការិយាល័យក្រុមហ៊ុន E-School Cambodiaមាន លោក ឈន ឈុនឡេង ស្ថាបនិក E-School Cambodia បានលើកឡើងថា កម្មវិធី App@E-School សិក្សាតាម online នេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ មកដល់ពេលនេះ មានរយ:ពេល៤ឆ្នាំហើយ ដែលធ្វើអោយក្រុមហ៊ុនមានបទពិសោធន៍ និងសម្ថភាពខ្ពស់ក្នុងការផ្តល់សេវាកម្មនេះ ។

ក្រុមហ៊ុនមានសាស្ត្រាចារ្យល្បីៗ ថ្នាក់ជាតិដោយមានការទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា ហើយកម្មវិធី App មានលក្ខណៈជាទំរង់ឆ្លើយឆ្លងដែលសំរួលដល់ការទំនាក់ទំនងរវាងសិស្ស និងគ្រូសិស្ស និងសិស្សក្នុង App ដែលធ្វើអោយការសិក្សាពីចំងាយមួយនេះមានភាពទាក់ទាញមិនធុញ ។

មួយវិញទៀត កំរិតនៃការផលិតវីដេអូមានគុណភាពខ្ពស់ត្រជាក់ភ្នែក ហើយក៏មានសៀវភៅ អានជាច្រើន ការធ្វើតេស្តនិងការតាមដានប្រវត្តិសិក្សាក្នុងAppទៀតផង ។

លោកបញ្ជាក់ថា សំរាប់ឆ្នាំ២០២១នេះ មានថ្នាក់ពិសេសមួយសំរាប់បំប៉នប្អូនៗដែលសិក្សាមិនទាន់គេ (ខ្សោយខ្លាំង) ធានាថាអ្នកណាៗក៏រៀនចេះ ចូលមកដោះស្រាយបញ្ហាបារម្ភរបស់មាតា បិតាសិស្ស ។

មកដល់ពេលនេះមានអ្នកប្រើប្រាស់១លាននាក់ ដែលជាចំនួនមួយដ៏ច្រើន ។

ចំណែកលោក សុខ ថា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាតំណាងក្រសួងអប់រំយុវជន និងកីឡា ក៏បានចូលរួមដែរហើយលោកបានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ App E-School Cambodia នេះ លោកថា វាមានសារៈប្រយោជន៍ណាស់សំរាប់សិស្សានុសិស្សក្នុងការធ្វើស្វ័យសិក្សាបន្ថែមហើយនេះជួយសិស្សបានសិក្សាធម្មតាបានក្នុងកំឡុងពេលកូវិដ១៩នេះ

ហើយ App គឺខាងក្រសួងគាំទ្រហើយឆ្លៀតក្នុងឱកាសនេះដែរ លោកថា ឯកឧត្តមរដ្ឋមន្ត្រីបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន សូមថ្លែងអំណរគុណដល់សហ ភាពសហពន្ធ័យុវជនកម្ពុជា និងE-School Cambodia ។

ជាចុងក្រោយ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាដែលជាម្ចាស់គំរោងផ្តល់អាហារូបករណ៍នេះ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន និងជាតំណាងក្រុមការងារវគ្គ បំប៉ននៃសហភាពសហន្ធយុវជនកម្ពុជា រាជធានីភ្នំពេញបានបន្ថែមថា

ចាប់តាំងពី E-School បើកដំបូងខាងសហព័ន្ធបានមើលឃើញពីសារៈសំខាន់របស់ App ហើយថ្នាក់ដឹកនាំមានឯកឧត្តមប្រធាន ហ៊ុន ម៉ានី និង ឯកឧត្តម សាយ សំអាល់ លោកបាន អនុញ្ញាតនិងសំរេចបញ្ចូលការសិក្សាបំប៉នថ្នាក់បាក់ឌុបតាមonline app E-schoolនេះជូនប្អូនៗទី១២៕

ដកស្រង់ពី៖ កោះសន្តិភាព