Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​នាំ​ចេញ​ស្រូវ​ទៅ​ប្រទេស​វៀតណាម​ជាង ១,១៤​លាន​តោន​ត្រឹមតែ​រយៈពេល​ជិត ៣​ខែ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នៅក្នុងវិបត្តិនៃជំងឺកូវីដ ១៩ ក្នុងឆ្នាំ ២០២១នេះ កម្ពុជានៅតែអាចបន្តនាំចេញផលិតផលមួយចំនួនទៅកាន់ទីផ្សារអន្តរជាតិក្នុងផលិតផលកសិកម្មក៏ត្រូវបាននាំចេញជាបន្តបន្ទាប់ដែរ ជាក់ស្ដែងក្នុងរយៈពេលជិត ៣ខែដើមឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសវៀតណាមចំនួន ១.១៤៦.៨៤៤ តោន ។

យោងតាមរបាយការណ៍របសអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថាគិតត្រឹមថ្ងៃទី ២៦ខែមីនា ឆ្នាំ ២០២១នេះ កម្ពុជានាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានចំនួន ១.១៤៦.៨៤៤តោន ។

បរិមាណនេះ គឺបាននាំចេញតែតារបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបង្ហាញថា ការនាំចេញកសិផលទៅកាន់ប្រទេសវៀណាម តាមច្រកទ្វារភាគី ក្នុងរយៈពេលជិតបីខែដើមឆ្នាំ ២០២១ គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុតបើទោះបីជាកម្ពុជាកំពុងជួបវិបត្តិដោយ សារតែកូវីដ ១៩ ក្ដី ។

យោងតាមសេចក្តីរាយការណ៍របស់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងព្រៃវែង បានឲ្យដឹងថា ខេត្តស្វាយរៀងបាននាំចេញកសិផលមានជាអាទិ៍ដូចជា ស្រូវចម្រុះ ១១៧.៨៨៣តោន ដំឡូងមីស្រស់ចំនួន ២.២៧១តោន ផ្លែស្វាយកែវរមៀតស្រស់ ៣៦.១៥៩តោន និងអំពៅស្ក ១៤៦.០៤១តោន ។

ដោយឡែកសម្រាប់ខេត្តព្រៃវែង វិញបាននាំស្រូវចេញសរុបចំនួន ៧០៧.៤៣១តោន និងស្វាយកែវរមៀតបានចំនួន ៨៩.៣៤០តោន ។ ចំពោះមធ្យោបាយដឹកជញ្ជូន ឈ្មួញបានប្រើប្រាស់រថយន្តធុនធ្ងន់ និងទូកមានចំណុះពី ៥០ ទៅ ១០០តោន ។មច្រកព្រំដែនខេត្តពីរប៉ុណ្ណោះ គឺខេត្តស្វាយរៀង និងខេត្តព្រៃវែង ។

បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា តាមរយៈការដាក់ចេញនូវគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្កលក្ខណៈគ្រប់គ្រាន់ក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិទទួលបានការរីកចម្រើនគួរជាទីមោទនៈ ហើយទន្ទឹមនឹងនេះប្រជាជនគ្រប់រូបមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រីកមុខរបររបស់ខ្លួន ជាពិសេសកសិករបានខិតខំធ្វើការពង្រីកការដាំដុះដំណាំគ្រប់ប្រភេទជាមួយនឹងទទួលបានការផ្សព្វផ្សាយបច្ចេកកសិកម្មថ្មីក្នុងការដាំដុះ នៅទូទាំងប្រទេស

បានធ្វើឱ្យកសិផលដែលប្រជាកសិករផលិតបានមានការកើនឡើងឥតឈប់ឈរ ហើយបានធ្វើឱ្ឯកឧត្តមបន្តថា ដោយពិនិត្យឃើញនូវបញ្ហាប្រឈមនេះ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់

និងខិតខំប្រឹងប្រែងបញ្ចេញកញ្ចប់ថវិកាជាតិជាបន្តបន្ទាប់ ផ្តល់ទៅដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងធនាគារ សហគ្រាសធន់តូច និងមធ្យមកម្ពុជា សម្រាប់ផ្តល់ឥណទានសម្បទាន ជូនដល់កសិករ

រោងម៉ាស៊ីនស្រូវ សហគមន៍កសិកម្ម វារីវប្បករ និងសហគ្រាសធន់តូច និងមធ្យម ដើម្បីប្រមូលទិញកសិផលក្នុងស្រុក សម្រាប់ស្តុក និងការវិនិយោគលើការសាងសង់រោងចក្រកែច្នៃកសិផល ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពតម្លៃបន្ថែម បង្កើតឱកាសការងារ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងចង្វាក់ផលិតកម្ម និងកម្លាំងពលកម្មក្នុងស្រុកឲ្យអស់លទ្ធភាព ។

ទន្ទឹមនឹងនេះ យើងក៏បានពិនិត្យឃើញថា ឥណទានដែលបានផ្តល់ជូនដល់ការកែឆ្នៃផលិតផលក្នុងស្រុកនៅមានកម្រិត បានធ្វើឲ្យសមត្ថភាពក្នុងការប្រមូលទិញស្តុក និងការកែច្នៃរបស់កម្ពុជា ពុំទាន់មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រមូលទិញកសិផលពីកសិករដែលផលិតបានដែលមានសន្ទុះកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះឡើយ ។

ឯកឧត្តមបន្ថែមថា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទីផ្សារលក់កសិផលរបស់កម្ពុជា ចំពោះមុខនេះ ការនាំចេញកសិផលចេញត្រង់ពីកម្ពុជាទៅកាន់ប្រទេសជិតខាង គឺជាការចាំបាច់បំផុតដើម្បីធានាបានប្រាក់ចំណូល និងរក្សាបាននូវស្ថិរភាពជីវភាពរបស់កសិករនៅតាមជនបទ ៕យចាល់នៅលើទីផ្សារជារៀងរាល់ឆ្នាំ ។

ដកស្រង់ពី៖ កោះសន្តិភាព