Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការចំពោះកិច្ច កែតម្រូវព័ត៌មានស្តីពីអាយុ អ្នកអាចចាក់វ៉ាក់សាំងស៊ីណូវ៉ាក់, វ៉ាក់សាំងស៊ីណូវ៉ាក់ អាចចាក់បានពីអាយុ ១៨ឆ្នាំឡើងទៅ មិនមែនត្រឹម ៥៩ឆ្នាំទេ

  • បោះពុម្ព

(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង បានចេញមកកែតម្រូវជាថ្មីចំពោះសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធនឹងការកំណត់អាយុរបស់អ្នកចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC)។

ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីការបើកយុទ្ធនការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ នៅថ្ងៃម្សិលមិញ គណៈកម្មការចំពោះកិច្ច បានអំពាវនាវដល់ជនត្រូវចាក់វ៉ាក់សាំង អាយុចន្លោះពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ឱ្យទៅចាក់វ៉ាក់សាំង។

ក្នុងសេចក្តីកែតម្រូវរបស់ខ្លួនដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ គណៈកម្មការចំពោះកិច្ចបានបញ្ជាក់ជាថ្មីថា អ្នកដែលបានកំណត់ឱ្យចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះ គឺអាចទៅចាក់ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ ពោលមិនមែនកំណត់ត្រឹមតែ៥៩ឆ្នាំនោះទេ។

សូមបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ដែលមានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលជាប្រធាននោះ នៅថ្ងៃទី៣១ ខែមីនា ម្សិលមិញនេះ បានប្រកាសពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅទូទាំងប្រទេស ដោយកំណត់អ្នកត្រូវចាក់ប្រមាណ ៧៤៥,០០០នាក់ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះទៅ។

ក្រុមជនដែលត្រូវចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នេះរួមមាន៖

១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ច ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន

២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ

៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គណៈកម្មការចំពោះកិច្ច តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ)

៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធាន-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្ត)

៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះដោយក្រសួងអប់រំ យុវជន និងកីឡាដោយបានផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ)

៦៖ មន្ត្រី-បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ

៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ

៨៖ កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូនគណៈកម្មការចំពោះកិច្ច៕

ដកស្រង់ពី៖ Fresh News