Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច ហេង សំរិន វាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាពិសេសការដាក់ចេញវិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកទាំងឡាយ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសការដាក់ចេញនូវវិធានការទាំងឡាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការវាយតម្លៃ និងកោតសរសើរលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ពីសំណាក់សម្តេចពញាចក្រី ហេង សំរិន បានធ្វើឡើងតាមរយៈលិខិតជូនពរក្នុងឱកាសប្រារព្ធខួប ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ របស់សម្តេចតេជោ ហ៊ុន សែន។

ក្នុងលិខិតជូនពរផ្ញើជូនសម្តេចតេជោនាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១នេះ សម្តេចពញាចក្រី បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ដែលតែងតែយកឆន្ទៈ មនសិការ បញ្ញាញាណ ពុពារជម្នះរាល់ឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ និងប្រជាជន ឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ»។

សម្តេច ហេង សំរិន បានបន្តលើកសរសើរនូវវីរភាពនៃការដឹកនាំសម្តេចតេជោទៀតថា «ក្នុងកាលៈទេសៈ នៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញផែនការអនុវត្តជាជំហ៊ានៗ នូវវិធានការផ្នែកសុខាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីរក្សាបានសុខុមាលភាពជូនប្រជាជនកម្ពុជានៅទូទាំងប្រទេស»។

ក្នុងវរោកាសចម្រើនជន្មាយុរបស់សម្តេចតេជោ ហ៊ុន សែន នេះ សម្តេច ហេង សំរិន ក៏បានជូននូវសព្ទសាធុការពរបវរសួស្តីសិរីមង្គលជូនចំពោះសម្តេចតេជោ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពសម្បូរសប្បាយរុងរឿងជារៀងរហូត។

សម្តេចពញាចក្រី ក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា និងទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ព្រះនាម មណ្ឌាទេវី តាមជួយអភិបាលប្រោះព្រំសព្ទសាធុការពរជ័យគ្រប់ប្រការជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ស្រី ជាទីស្រឡាញ់ បានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ថ្ងៃទី០៤ ខែមេសា ជាថ្ងៃដែលសម្តេចបានសម្រេចជ្រើសកំណត់ជាថ្ងៃកំណើតប្រើក្នុងបញ្ជីផ្លូវការ។ ថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧០ ជាថ្ងៃសម្តេចចូលព្រៃម៉ាគី ធ្វើការតស៊ូតាមការអំពាវនាវរបស់ សម្តេចព្រះ នរោត្តម សីហនុ ដើម្បីប្រឆាំងជាមួយពួកធ្វើរដ្ឋប្រហារខុសច្បាប់ និងការឈ្លានពានរបស់បរទេស។

ដោយពុំចាំថ្ងៃខែកំណើត សម្តេចតេជោ បានយកថ្ងៃទី៤ ខែមេសា ដែលជាថ្ងៃចូលតស៊ូធ្វើជាថ្ងៃកំណើតតែម្តង គឺថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៥២។ លុះដល់ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ សម្តេចដូរឆ្នាំកំណើតមក ១៩៥១វិញ។

ដូរពីឆ្នាំ១៩៥២ មក១៩៥១វិញ ដោយសារវាយអង្គុលីខុស ហើយយកទៅផ្សព្វផ្សាយតាមវិទ្យុផ្សាយសម្លេងរួចទៅហើយ និងមួយវិញទៀត ដោយសម្តេចមើលឃើញថា អាយុជាង ២៦ឆ្នាំ ឡើងធ្វើជារដ្ឋមន្ត្រីការបរទេសនាពេលនោះ ក្មេងពេក បើប្រៀបជាមួយរដ្ឋមន្ត្រីផ្សេងទៀត ដែលមានអាយុសុទ្ធតែជាង៤០ ឬជាង ៥០ឆ្នាំ។

ដូច្នេះសម្តេច ក៏បានសម្រេចដូរឆ្នាំកំណើត មកឆ្នាំ១៩៥១តែម្តង៕

ដកស្រង់ពី៖ Fresh News