Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បម្រាម​គោចរ​របស់​រាជរដ្ឋាភិបាល​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​ប្រកបរបរ​ពេល​រាត្រី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បម្រាមគោចររបស់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងនិងចម្លងជំងឺកូវីដ១៩ក្នុងសហគមន៍ ដែលហាមធ្វើដំណើរចរាចរណ៍ចាប់ពីម៉ោង២០ដល់ម៉ោង៥ព្រឹក បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រកបដោយនៅពេលយប់ ធ្វើឱ្យពួកគេមួយចំនួនត្រូវបាត់ចំណូលស្ទើរស្រុងតែម្ដង ។

លោកវន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចសេដ្ឋកិច្ចឯករាជ្យក្រៅប្រព័ន្ធ បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ វាបានប៉ះពាល់រួចទៅហើយទៅដល់អាជីវករនិងប្រជាពលរដ្ឋជាច្រើន

តែបម្រាមគោចររបស់រាជរដ្ឋាភិបាលបិទចរាចរណ៍នៅពេលយប់ ពី៨យប់មដល់ម៉ោង៥ព្រឹកគឺធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរតែម្ដង ដោលោកបន្តថានៅថ្ងៃរាត្រីថ្ងៃទី០១ មេសា ២០២១ ដែលជាថ្ងៃចាប់ផ្ដើមអនុវត្តន៍ដំបូង មានក្រុមអាជីវករជាច្រើនបានតេទៅប្តឹងលោកឱ្យលោកជួយស្នើរដ្ឋាភិបាលដើម្បីសម្រាលការងារនេះផង ។

ពលរដ្ឋខ្លះគាត់លក់បបរស គុយទាវ មីឆា លតឆា នៅពេលរាត្រី ព្រោះរបរពួកគាត់ធ្វើបានតែពេលរាត្រី ដល់តែបិទអាជីវកម្មរបស់ពួកគាត់តើឱ្យគាត់រកចំណូលតាមវិធីណា ។

លោកថា៖«ពេលខ្លះអាជ្ញាធរដូចជាអនុវត្តន៍លើសពីសារាចរណ៍ណែនាំទៅទៀត ។

នៅក្នុងសារាចរណ៍ណែនាំប្រកាស២បានបញ្ជាក់ថា ត្រូវផ្អាកជាបណ្ដោះអាសន្នចំពោះ តូបអាហារភេសជ្ជៈអាហារដ្ឋានភោជនីយដ្ឋាន ហាងកាហ្វេនៅតាមសណ្ឋាគារ ដែលទទួលអតិថិជនទទួលទានចន្លោះពីម៉ោង២០ដល់ម៉ោងព្រឹក តែអាចវេចខ្ចប់បាន ។

ដល់តែពេលអនុវត្តន៍ទៅ អាជ្ញាធរបែរជាចុះទៅបិទអាជីវកម្មទាំងស្រុងមិនឱ្យដំណើរការទៅវិញ គឺវាផ្ទុយពីសារាចរណ៍ណែនាំទាំងស្រុង » ។យអ្នកខ្លះគាត់ប្រកបរបរតែពេលយប់ដល់តែបិទបែបនេះពួកគាត់នឹងត្រូវបាត់បង់ចំណូលស្ទើរតែទាំងស្រុង ។

លោកបន្ថែមថា ម្យ៉ាងទៀតតូបលក់ចាប់ហួយជាដើម ជាទូទៅពួកគាត់លក់ដាច់តែចន្លោះម៉ោង៨ទៅ ម៉ោង៩យប់ តែពេលអាជ្ញាធរឱ្យចុះមកបិទនៅម៉ោង៨យប់វាហាក់ដូចជាលឿនពេកសម្រាប់ពួកគាត់ ។

អាជ្ញាធរមូលដ្ឋានមួយចំនួនហាក់ដូចជាអនុវត្តន៍លើសពីអ្វីដែលថ្នាក់លើដាក់បញ្ជា ដូច្នេះសូមគិតគូរត្រង់ចំណុចនេះផង ។

អាជីវករមួយចំនួនទៀតរឹតតែសំខាន់គឺអាជីវករចែកចាយបន្លែត្រី សាច់នៅផ្សារដើមគរ ដោយពួកគាត់បោះចែកចាយតែពេលយប់ ហើយព្រឹកឡើងត្រូវដឹកចែកចាយនៅតាមផ្សារនានាទូទាំងរាជធានីភ្នំពេញ ឬទៅដល់ខេត្តផងដែរ ដល់តែពេលចុះមកណែនាំឱ្យចុះបិទ ក៏មានការតវ៉ាពីសំណាក់ក្រុមអាជីវករទាំងនោះជាច្រើនផងដែរ ។

លោកបានអំពាវនាវសុំរដ្ឋាភិបាលពិចារណាក្នុងការកំណត់ម៉ោងជាថ្មី អាចយ៉ាងឆាប់បំផុតត្រឹមម៉ោង៩យប់ឬ១០យប់ ដើម្បីពន្យារពេលជួយឱ្យអ្នកប្រកបពេលយប់អាចបានចំណូលខ្លះ សម្រាប់ផ្គត់ផ្គង់គ្រួសារ តែបើសិនជាត្រឹមម៉ោង៨យប់វាហាក់ដូចជាលឿនពេក ។

លោកបណ្ឌិត យ៉ង សាំងកុមារ ក៏បានឱ្យដឹងថា ផ្សារបន្លែ ជាកន្លែងសំខាន់សម្រាប់ស្បៀងអាហារ ហើយគេប្រមូលផ្ដុំចែកចាយពេលយប់និងជិតភ្លឺ ។

វាគួរតែមានករណីពិសេសសម្រាប់ក្រុមអាជីវករនៅផ្សារបន្លែទាំងនោះ ។ យោងតាមការពីបញ្ជាក់ពីអាជ្ញាធរកម្ពុជានៅថ្ងៃទី០២ មេសា ២០២១នេះបញ្ជាក់ថា ក្រុមអាជីវករដែលចែកចាយបន្លែត្រីសាច់ ត្រូវមានលិខិតអនុញ្ញាតពីប្រធានផ្សារ ឬពីអាជ្ញាធរមានសមត្ថកិច្ច ដើម្បីបញ្ជាក់ជូនសមត្ថកិច្ចតាមគោលដៅ ។

នៅក្នុងសារាចរណ៍ណែនាំរបស់រដ្ឋាភិបាល បានបញ្ជាក់ថាក្រុមមនុស្សដែលមានភារកិច្ចចាំបាច់ពេលយប់គឺនឹងទទួលបានការលើកលែង ហើយក្រុមអ្នកធ្វើការឬបំពេញការងារពេលយប់ក៏ត្រូវមានការលើកលែងដែរ ។

សម្រាប់អ្នកមិនមានការចាំបាច់ហើយនៅតែបំពានសារាចរណ៍នេះ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាឱ្យសមត្ថកិច្ចដកហូតយានជំនិះរក្សាទុក១៤ថ្ងៃ និងតម្រូវឱ្យបុគ្គលនោះ ធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព