Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោកស្រី ឱ វណ្ណឌីន បញ្ជា​ឲ្យបញ្ឈប់ជាបន្ទាន់នូវ​ការ​ចាក់វ៉ាក់សាំង ដល់អ្នក ដែលគ្មានឈ្មោះ​ក្នុងបញ្ជីអាទិភាព

  • បោះពុម្ព

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ព្រមទាំងជាប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

បានប្រកាសណែនាំឱ្យប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងស្ថាប័ននានា ត្រូវបញ្ឈប់ការផ្ដល់វ៉ាក់សាំងជូនលោកអ្នកខាងក្រៅ ដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់។ក្នុងសារជាសំឡេង

នៅថ្ងៃអាទិត្យនេះ លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា «ខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង ព្រោះនេះមិនមែនជារឿងតូចទេ សូមឯកឧត្តម លោកជំទាវ ដែលជាប្រធានអនុគណៈកម្មការ យកចិត្តទុកខ្ពស់

មិនត្រូវបន្ថែមបុគ្គលណាផ្សេងទេ ហើយសូមឲ្យក្រុមការងារចាក់វ៉ាក់សាំង ចុះត្រួតពិនិត្យឲ្យបានម៉ត់ចត់ជាទីបំផុត ហើយផ្ទៀងផ្ទាត់ តាមបញ្ជី ដែលយើងមានស្រាប់ ហើយមិនអ្នកមកចាក់ មិនមានឈ្មោះក្នុងបញ្ជី មិនត្រូវអនុញ្ញាតឲ្យចាក់នោះទេ»។

លោកស្រី ឱ វណ្ណឌីន បានកត់សម្គាល់បន្ថែមថា «សូមឲ្យឯកឧត្តម លោកជំទាវ ដែលជាប្រធានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំង កូវីដ១៩ ក្នុងក្របខណ្ឌក្រសួងនេះ សូមយកចិត្តទុកដាក់មែនទែនលើបញ្ហានេះ ហើយមិនត្រូវអនុញ្ញាតឲ្យមានការយកបុគ្គលណាផ្សេង ក្រៅពីមន្ត្រីរាជការស៊ីវិល ដែលស្ថិតនៅក្នុងក្របខណ្ឌក្រសួងសាម៉ីនោះទេ។

ខ្ញុំសូមបញ្ជាក់ម្តងទៀតណ៎ា! ពីព្រោះក្រសួងនិមួយៗ សុទ្ធតែមានធ្វើបញ្ជីឈ្មោះ បញ្ជូនមក គវក១៩។ អីចឹង គវក១៩ ផ្នែកលើបញ្ជីឈ្មោះ ដែលប្រធានស្ថាប័នរបស់ឯកឧត្តម លោកជំទាវ បានផ្ញើមកនេះ ដើម្បីធ្វើការបែងចែកវ៉ាក់សាំង ហើយនៅពេលធ្វើការបែងចែកវ៉ាក់សាំងហើយ គឺចែកអស់ហើយ! អត់មាននៅសល់ទេ។

អីចឹង ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គាត់បានចាក់លើចំនួន ដែលគាត់ស្នើសុំមក។ អីចឹង នេះជាបញ្ហា! បញ្ហា ដែលយើងមិនមានវ៉ាក់សាំង សម្រាប់ផ្តល់ជូនអ្នកចាក់លើកទី២។

ប្រសិនបើក្រសួងនិមួយៗ ចេះតែយកបុគ្គលផ្សេង ដែលមិនមែនជាមន្ត្រី ដែលមិនមែនជាបុគ្គលិករបស់ខ្លួន ហើយយកមកចាក់ ធ្វើឲ្យចំនួនវ៉ាក់សាំង ដែលយើងគ្រោងផ្តល់ឲ្យមន្ត្រីរាជការស៊ីវិល ដែលក្រោមក្រសួងនិមួយៗនេះ មិនមានវ៉ាក់សាំង គ្រប់ទេ! អីចឹងចាប់ពីស្អែកទៅ ( ថ្ងៃទី៥មីនា ) ខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង! ពីព្រោះរឿងនេះ ជារឿងធំណាស់ មិនមែនតូចតាចទេ!

សូមឯកឧត្តម លោកជំទាវ ដែលជាប្រធានអនុគណៈកម្មការនេះ សូមយកចិត្តទុកដាក់មែនទែន! សូមចូលរួមទាំងអស់គ្នា ពីព្រោះរឿងនេះ មិនមែនស្រួលដូចការគិតទេ! វ៉ាក់សាំង មានតែ ១លានដូសកន្លះ ហើយយើងចែកទៅ វ៉ាក់សាំងនេះ មានគោលដៅដែលត្រូវចាក់តែ ៧៤៥០០០នាក់ទេ ( ម្នាក់ ត្រូវចាក់ ២ដូស ) ហើយ ៧៤៥០០០នាក់នេះ យើងដកទុកឲ្យកម្មករកម្មការិនី ១០ម៉ឺននាក់ទៅហើយ។

នៅសល់វ៉ាក់សាំងប៉ុន្មានទៀត យើងគិតទៅតាមស្ថាប័នក្រសួងនិមួយៗ ហើយក៏មានវិស័យឯកជន ដែលត្រូវទទួលបានមួយចំណែកផងដែរ»។

លោកស្រី ឱ វណ្ណឌីន បន្ថែមថា «តួលេខដែលខ្ញុំទទួលបានពីសម្តេចតេជោ គឺខ្ញុំត្រូវអនុវត្តទៅតាមនោះ។ ដូច្នេះឯកឧត្តម លោកជំទាវ មិនត្រូវបន្ថែមបុគ្គលិកណាផ្សេងទេ!

ហើយចាប់ពីស្អែកទៅ សូមឲ្យក្រុមការងារចាក់វ៉ាក់សាំង ចុះត្រួតពិនិត្យឲ្យបានហ្មត់ចត់ជាទីបំផុត ហើយផ្ទៀងផ្ទាត់ទៅតាមបញ្ជី ដែលយើងមានស្រាប់។

ប្រសិនបើអ្នកដែលមកចាក់ មិនស្ថិតនៅក្នុងបញ្ជី គឺមិនអនុញ្ញាតឲ្យចាក់ទេ ហើយប្រធានអនុគណៈកម្មការ នៅតាមក្រសួងនិមួយៗនេះ ត្រូវតែធានាថា បុគ្គលិក មន្ត្រីរាជការរបស់ខ្លួន ដល់វេនដែលត្រូវចាក់នេះ គឺអនុញ្ញាតឲ្យចាក់ ដោយមិនឲ្យយកបុគ្គលណាផ្សេង ក្រៅតែពីបុគ្គលិកមន្ត្រីរាជការស៊ីវិល ដែលមានការអនុញ្ញាត ឲ្យក៏មានការដាក់ផ្សាយជាសាធារណៈ ជូនហើយនេះដែរ»។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា «ក្នុងករណីក្រសួងណាមួយ ចាក់បានគ្រប់ចំនួន ត្រូវបញ្ឈប់ត្រឹមហ្នឹង ហើយបើនៅមានមន្ត្រីណា ដែលនៅសល់ក្នុងស្ថាប័នសាមីនោះ បែរជាយកបុគ្គលផ្សេងមកចាក់ នោះក្រសួងសាមី នឹងត្រូវទទួលខុសត្រូវ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី»។

សូមរម្លឹកថា ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបើកយុទ្ធនាការចាក់វ៉ាក់សាំង Sinovac ចំនួន ១,៥លានដូស

ដល់មនុស្សចំនួន ៧៤៥០០០ដូស ក្នុងក្របខណ្ឌទូទាំងប្រទេស។ ក្នុងនោះ នៅភ្នំពេញច្រើនជាងគេ ដោយធ្វើឡើងតាមក្រសួងស្ថាប័នរដ្ឋ ព្រមទាំងនៅក្រុមហ៊ុនឯកជន៕

ដកស្រង់ពី៖ កោះសន្តិភាព