បណ្តាញសង្គម

កម្មករ​សំណង់​ម្នាក់​តភ្លើង​ប៉ះ​ចំ​មុខ​តំណឆក់​ស្លាប់

រាជធានីភ្នំពេញ ៖បុរសជាកម្មករសំណង់ម្នាក់ ឃើញងងឹតពេកនៅក្នុង ការដ្ឋានសំណង់ក៏បាន ទៅតភ្លើងដាក់អំពូលប៉ះ ចំមុខតំណបណ្តាល ឱ្យឆក់ដួលផ្ងារក្រោយស្លាប់ មុនពេលបញ្ជូនទៅដល់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង០៦ និង១៥នាទីល្ងាចថ្ងៃទី២៤ កុម្ភៈ ២០១៥  ស្ថិតនៅក្នុងការដ្ឋានសំណង់ ក្នុងផ្លូវលំភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សួង រ៉ាវី ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋាន កើតហេតុខាងលើ មានស្រុក កំណើតនៅ ភូមិលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ មានប្រពន្ធឈ្មោះ ជុំ ណេង អាយុ២២ឆ្នាំ ជាកម្មការិនីកាត់ដេរ ស្នាក់នៅជាមួយគ្នា មានស្រុក កំណើតនៅ ស្រុកត្រាំង ខេត្តតាកែវ ។

ប្រភពបន្តថា មុនពេលកើតហេតុ នៅក្នុងការដ្ឋានសំណង់ផ្ទះ ល្វែងមានកម្ពស់៤ជាន់ ដែលគេស្នាក់នៅងងឹតពេក ទើបជនរងគ្រោះបាន តខ្សែភ្លើងដាក់ អំពូលភ្លើងបំភ្លឺ ខណៈពេលដែលកំពុងតែ តប៉ះចំមុខតំណរ បណ្តាលឲ្យឆក់ដួលផ្ងារក្រោយ ។ ឃើញបែបនេះសាច់ញាតិ បានរត់ ទៅជួយរត់ទៅបិទបារ៉ែតរួច ទើបសែងយកទៅសង្គ្រោះ ។

បឋមដោយយកទៅ កប់ដីខ្សាច់តែជនរងគ្រោះ នៅតែសន្លប់ស្តូកស្តឹង បានទូរស័ព្ទហៅរថយន្តសង្គ្រោះ ជាង១ម៉ោង ទើបរថយន្តមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀតមកដឹកយកទៅព្យាបាល ។ជាអកុសលពេលទៅដល់ មន្ទីរពេទ្យគ្រូពេទ្យបានប្រាប់ថា ស្លាប់បាត់ហើយ ។

ដកស្រង់ពី៖ កោះសន្តិភាព