Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ស្នើលុបបំបាត់ វប្បធម៌លាបពណ៌ ទៅក្នុងសេចក្តីព្រាងច្បាប់ បោះឆ្នោត

  • បោះពុម្ព

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសចូលរួមបិទ មហាសន្និបាត បូក សរុបការងារ របស់ក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ

បានជំរុញឲ្យរឹតបន្តឹង វប្បធម៌ លាបពណ៌ដូចជា អាយ៉ងយួន ទៅក្នុងសេចក្តីព្រាង ច្បាប់បោះឆ្នោត ដែលក្រុមការងារចរចា របស់គណបក្សប្រជាជន កម្ពុជា និងគណបក្សជាតិ ជួបពិភាក្សាគ្នានៅថ្ងៃច័ន្ទ និងថ្ងៃសុក្រ ។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា “ ចឹងបើបានកែទម្រង់កែឲ្យ បានត្រឹមត្រូវ និងច្បាស់ ។ អាវប្បធម៌ លាបពណ៌យួន នៅតែធ្វើការ ជាមួយយួនមើលដាក់ នៅក្នុងហ្នឹងមើល ( វិសោធនកម្ម សេចក្តីព្រាងច្បាប់ បោះឆ្នោត ) អាបទញុះញង់ អីហ្នឹង គឺកុំផាកតែលុយ យើងពង្រឹងអាហ្នឹងមើល ហើយបើអ្នកណាជំទាស់ គឺមានចេតនា ជំទាស់បំបែក បំបាក់ជាតិហើយ” ។ព្រមជាមួយគ្នានេះដែរ សម្តេចបានបញ្ជាក់ថា បើគណបក្សទាំងពីរ មិនយល់ស្រប ជាមួយគ្នាទេ គឺប្រើច្បាប់បោះឆ្នោត ចាស់ដដែលទៅ ។

សម្តេចក៏បានផ្តាំផ្ញើ ទៅគណបក្សសង្រ្គោះជាតិថា កុំឲ្យស៊ាំញ៉ាំពេក ដោយសារតែការទាមទារខ្លះ វាហួសហេតុជ្រុល ដែលធ្វើឲ្យ ទទួលយកមិនកើត ។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ក្រុមការងារចរចា នៃបក្សទាំងពីរ បានសម្រេចលើកយក ចំណុចខ្វែងគំនិតគ្នា ចំនួន ១០មាត្រា ស្មើនឹង ១០ចំណុច ដាក់ជូនថ្នាក់ដឹកនាំ ដោះស្រាយ ដើម្បីបើកផ្លូវ ទៅពិភាក្សាលើមាត្រាបន្ទាប់ ។

រហូតមកដល់បច្ចុប្បន្ននេះ កិច្ចពិភាក្សាទៅលើ សេចក្តីព្រាងច្បាប់ បោះឆ្នោត បានចំនួន ៩ជំពូក ស្មើនឹង ១៣៨មាត្រា ចំណុចខ្វែងគំនិតគ្នា មាន ចំនួន ១០មាត្រា និងចំណុចធ្វើការ កែតម្រូវចំនួន ១៨មាត្រា និងរក្សាខ្លឹមសារដើម ១១០មាត្រា ។ សូមបញ្ជាក់ថា ក្រុមការងារគណបក្សទាំងពីរ  បានចាប់ផ្តើមពិភាក្សាគ្នា ទៅលើសេចក្តីព្រាងច្បាប់ បោះឆ្នោតនេះ តាំងពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤ ហើយមកដល់ថ្ងៃទី២៣ ខែកុម្ភៈ បានជួបប្រជុំគ្នាចំនួន ២០លើក ដោយក្រុមការងារទាំងពីរ មានសមាសភាព ទាំងសងខាង ៨រូបដូចគ្នា ៕

ដកស្រង់ពី៖ដើមអម្ពិល