បណ្តាញសង្គម

តំបន់សេដ្ឋកិច្ចភ្នំពេញ​ បង្ហាញ​សក្តា​នុ​ពល​ របស់​ខ្លួន​ចំពោះ ​សេដ្ឋ​កិច្ច​កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីដំណើរការ អស់រយៈពេល ៨ឆ្នាំកន្លងមក របស់ក្រុមហ៊ុន វិនិយោគអន្តរជាតិ ចំនួន៧៧ ក្រុម ហ៊ុនព្រមទាំងកម្មករ ធ្វើការជាង ១៧០០០នាក់ បានធ្វើឲ្យតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ បានក្លាយទៅជាតំបន់ សេដ្ឋកិច្ចមួយដែលនាំ មុខគេនៅក្នុងប្រទេស និងជាមុខមាត់ របស់ប្រទេសកម្ពុជា លើកំណែទម្រង់ សេដ្ឋកិច្ច ។

នាយកប្រតិបត្តិ សញ្ជាតិជប៉ុន លោក ហ៊ីរ៉ូសិ យូអេម៉ាសឹ បានបញ្ជាក់ថា “ នាពេលបច្ចុប្បន្ននេះ សេដ្ឋកិច្ចនិងទី ផ្សារកម្ពុជា ត្រូវបានគេចាត់ទុក ជាទីកន្លែងមួយ ដែលមានភាពទាក់ទាញ នៅក្នុងតំបន់អាស៊ី ។ តំបន់ភូមិសាស្ត្រ មានលក្ខណៈ ល្អប្រសើរ នៅចំកណ្តាល តំបន់ខាងកើតឆៀង ខាងលិចពីទីក្រុង ហូជីមីញ និងទីក្រុងបាងកកនិង នៅចំបេះដូង នៃតំបន់ អនុទន្លេមេគង្គ ។

លក្ខខណ្ឌ នៃការវិនិយោគទុន និងការគាំទ្រ ពីសំណាក់រដ្ឋាភិបាលដល់ អ្នកវិនិយោគទុន មានសភាព ខ្លាំងក្លា។ ទាំងអស់នេះហើយ បានធ្វើឲ្យតំបន់ សេដ្ឋកិច្ចពិសេស ភ្នំពេញទទួល បានជោគជ័យ ជាអន្តរជាតិដូចសព្វថ្ងៃ ” ។ លោកបន្តថា តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ បានប្តេជ្ញាយ៉ាងមុតមាំ លើការអភិវដ្ឍន៍ សេដ្ឋកិច្ចក្នុងប្រទេស  ។ តាំងពីការ ចាប់ផ្តើមដំបូង មានការវិនិយោគ យ៉ាងខ្លាំងក្លា ដែលបានធ្វើឲ្យ ឧស្សាហូបនីយកម្ម កម្ពុជាក្លាយជា យុគសម័យទំនើប និង បានទាក់ទាញ ដល់ស្ថាប័ន ផលិតអន្តរជាតិ ដែលជាអ្នក ផលិតផលិតផល ជាច្រើន ។

ក្រុមហ៊ុន Mineabea តែមួយនិងជា ក្រុមហ៊ុនជប៉ុន មានទីតាំងនៅ លើប្រទេសជាច្រើន បានផ្តល់ការងារដល់ កម្មករជាង ៦០០០នាក់ នៅក្នុងតំបន់ និងជាអ្នកផលិតផ្នែក មេកានិកទំនើប និងម៉ូទ័រសម្រាប់ម៉ាក ចល័តលំដាប់ ខ្ពស់ ។ ជាមួយនឹងវត្តមាន នៃក្រុមហ៊ុន ផលិតគ្រឿងយន្ត ជាច្រើន តំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ទទួលបានជោគជ័យ នៅក្នុងការទាក់ទាញ អ្នកវិនិយោគផ្ទាល់ ពីបរទេសដែល មានគុណភាព មកដល់ប្រទេសកម្ពុជា និងនៅក្នុងឆ្នាំ ២០១៥ កំពុងតែរៀប ចំចុះបញ្ជី របស់ខ្លួនទៅ ក្នុងផ្សារភាគហ៊ុនកម្ពុជា ។

លោក ឆាលេស អ៊ីស្ទើហ៊យ នាយកប្រតិបតិ្ត នៃតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ បាននិយាយថា៖ “សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ CPI (Corruption Perception Index) ចុងក្រោយបាន ចេញផ្សាយនៅថ្ងៃទី 3 ខែធ្នូឆ្នាំ 2014 បានគូសបញ្ជាក់ ពីដំណើរដែល ប្រទេសកម្ពុជា និងរាជរដ្ឋាភិបាល បានធ្វើការប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ។

នេះបញ្ជាក់ថា ប្រទេសកម្ពុជា កំពុងធ្វើដំណើរឆ្ពោះ ទៅរកអនាគតមួយ មានតម្លាភាព បន្ថែមទៀត ដែលក្នុងនោះតំបន់ សេដ្ឋកិច្ចពិសេសភ្នំពេញ ជាអ្នកសេដ្ឋកិច្ច មួយដែលដើរតួនាទីដ៏សំខាន់ ” ។ ដើម្បីឈានទៅ មួយជំហានទៀត តំបន់សេដ្ឋកិច្ចពិសេស និងអ្នកគ្រប់គ្រង កំពូល របស់ខ្លួនបាន ចុះហត្ថលេខា ជាលើកដំបូង ឮលើការយល់ព្រមលើ Foreign Corrupt Practices Act (FCPA) ដែលជាច្បាប់ របស់អាមេរិក បានរចនាឡើងជាច្បាប់ មិនពេញលេញ ចំពោះក្រុមហ៊ុន US-based និងបុគ្គល ក្នុងការបង់ប្រាក់ ដល់មន្ត្រី រដ្ឋាភិបាលបរទេស ដោយស្របច្បាប់ ។

American Licorice ក្រុមហ៊ុនផលិតស្ករគ្រាប់ មួយដែលត្រូវបាន បង្កើតឡើង នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស ភ្នំពេញ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាប្រវត្តិសាស្ត្រនេះ ដែលបានរៀបចំ ធ្វើឡើងដើម្បី បំពេញតម្រូវការ ទាំងពីរ ទាំងអ្នក វិនិយោគរបស់ សហរដ្ឋអាមេរិក និងដើម្បីទទួល បាននូវបទពិសោធន៍ នៃទីផ្សារ កម្ពុជា ៕

 

ដកស្រង់ពី៖ដើមអម្ពិល