Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងសង្គមកិច្ច គ្រោងកាត់បន្ថយកុមារ រស់តាមមណ្ឌល ឲ្យនៅត្រឹម ៣០ភាគរយ នាឆ្នាំ២០១៧

  • បោះពុម្ព

ភ្នំពេញ៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសថា ខ្លួននឹងកាត់បន្ថយ ចំនួនកុមាររស់ នៅតាមមណ្ឌល ឲ្យមកនៅត្រឹម ៣០ភាគរយ នាឆ្នាំ ២០១៧ខាងមុខនេះ

ក្នុងបំណងឲ្យកុមារ ទទួលបានការថែទាំពី ឪពុក-ម្តាយ និងក្រុមគ្រួសារ ឬសហគមន៍ របស់ពួកគេផ្ទាល់តែម្តង ។ក្រសួងក៏ជំរុញ ឲ្យមានការពិនិត្យ ឲ្យបានល្អិត ល្អន់មុនបញ្ជូន កុមារឲ្យទៅរស់នៅ ក្នុងមណ្ឌល ។

ឯកឧត្តម  វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធី ផ្សព្វផ្សាយរូបភាព និងព័ត៌មានស្តីពី « ការរក្សាកុមារ ឲ្យរស់នៅជួប ជុំគ្រួសារ » នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្តីការ ក្រសួងសង្គមកិច្ចថា ក្រុមគ្រួសារ គឺជាកន្លែងដ៏ល្អបំផុត សម្រាប់កូនៗ ធំលូតលាស់ឡើង ក្រោមការថែរក្សា ដោយសេចក្តី ស្រឡាញ់ពីឪពុកម្តាយ និងគ្រួសារ។

ទោះបីជាមណ្ឌល បានអនុវត្តយ៉ាង ខ្ជាប់ខ្ជួនតាមបទដ្ឋាន និងគោលនយោបាយ នៃការថែទាំជំនួស យ៉ាងណាក៏ដោយ ក៏ពុំមានស្ថានភាព ដូចការរស់នៅជួបជុំ ជាមួយក្រុម គ្រួសារឡើយ ។

ឯកឧត្តម រដ្ឋមន្រ្តី វង សូត បានឲ្យដឹងថា ទោះបីកម្ពុជាទទួល បានសុខសន្តិភាព និង បានផ្លាស់ប្តូរទៅ ជាប្រទេសមាន ប្រាក់ចំណូល មធ្យមកម្រិតទាប យ៉ាងណាក្តី តែចំនួនមណ្ឌល បានកើនឡើងពី១៥៥ នៅឆ្នាំ២០០៥ រហូតដល់ ២២៥ នៅឆ្នាំ២០១៤ ដែលមណ្ឌលទាំងនោះ បានចុះបញ្ជី និងគ្រប់គ្រង ដោយអង្គការ មិនមែនរដ្ឋាភិបាល ។ ដោយឡែកមណ្ឌល កុមារកំព្រា របស់រដ្ឋាភិបាល មានចំនួន ២៣ ដដែល ។ នេះមិនទាន់រាប់ បញ្ចូលមណ្ឌល ដែលមិនបានចុះបញ្ជី ជាមួយក្រសួង នៅឡើយនោះទេ ។

យោងតាមរបាយការណ៍ ធ្វើអធិការកិច្ចឆ្នាំ២០១៤ មានកុមារជាង ១២.០០០នាក់ កំពុងរស់នៅក្នុង មណ្ឌលកុមារ កំព្រារដ្ឋ និងអង្គការមិនមែន រដ្ឋាភិបាល ។ នេះបើរាប់តែចំនួនកុមារ ក្នុងអង្គការ ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ក្រសួង តែប្រសិនបើរាប់បញ្ជូល ទាំងកុមារ នៅមណ្ឌលថែទាំកុមារ ពុំបានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងចំនួន កុមារអាច នឹងមានចំនួនទ្វេដង ។ គេបានរកឃើញទៀតថា កុមាររស់នៅក្នុងមណ្ឌលថែ ទាំជាង ៧០ភាគរយ មាន ឪពុក ឬម្តាយនៅរស់ និងមួយចំនួនទៀត មានជីដូនជីតា ។

ឯកឧត្តមរដ្ឋមន្រ្តី វង សូត បានប្រកាសថា ក្រសួងគ្រោង កាត់បន្ថយចំនួនកុមារ រស់នៅក្នុងមណ្ឌល ថែទាំឲ្យនៅសល់ ប្រមាណតែ ៣០ភាគរយ នៅក្នុងរយៈពេល ៣ឆ្នាំ ចាប់ផ្តើមពីឆ្នាំ២០១៥ -២០១៧ ដើម្បីឈានដល់គោលដៅ ក្រសួងនឹងបង្កើត គណៈកម្មាធិការ បង្រួបបង្រួមគ្រួសារ និងគ្រប់គ្រងករណី នៅខេត្តបាត់ដំបង រាជធានីភ្នំពេញ ដោយប្រើប្រាស់ ទម្រង់ដូច នៅខេត្តសៀមរាប ដែលបានបង្កើត រួចហើយនាពេលកន្លងមក ។

ប្រធានអង្គការ យូនីសេហ្វ ប្រចាំកម្ពុជា លោកស្រី រ៉ាណា ផ្លាវ័រ បានមានប្រសាសន៍ថា កុមារមានសិទ្ធិរស់រៀនជុំជា មួយគ្រួសារ និងបញ្ចៀស ការបំពាបំពានផ្សេងៗ ។

លោកស្រីបន្តថា ការបញ្ជូនកុមារ ទៅរស់នៅតាមមណ្ឌលជា ជម្រើសចុងក្រោយ ។ ប្រធានអង្គការ យូនីសេហ្វប្រចាំ នៅកម្ពុជារូបនេះ បានធ្វើការគត់ សម្គាល់របស់ខ្លួនថា ប្រទេសកម្ពុជានាពេលបច្ចុ ប្បន្នបានក្លាយ ជាប្រទេស មានប្រាក់ចំណូលមធ្យម កម្រិតទាប មានសាលារៀន មណ្ឌលសុខភាព កន្លែងផ្តល់សេ វាសុខាភិបាលជាច្រើន ហើយចំនួនកុមារកំព្រា ក៏បានថយចុះផងដែរ តែបែរជាមណ្ឌលកុមារ កំព្រាកើនឡើងទៅវិញ ។

ឮជាពិសេសមណ្ឌល កុមារកំព្រាទាំងនោះ មានច្រើននៅតំបន់ទេសចរណ៍ សំខាន់ៗក្នុងប្រទេសកម្ពុជា ដែលនេះប្រាកដណាស់ថា កុមារត្រូវបាន គេធ្វើអាជីវកម្ម ។ លោកស្រី បានបញ្ជាក់យ៉ាងដូច្នេះ « ថ្ងៃនេះយើងមាន សាលារៀន មានទីតាំងសុខាភិបាល ប៉ុន្តែកុមារត្រូវបានគេ នាំចេញពីគ្រួសារ អត់ឲ្យចូលរៀន និងទទួលការអប់រំ ដូច្នេះយើងត្រូវបញ្ឈប់វា » ។

លោកស្រី រ៉ាណា ផ្លាវ័រ បានជំរុញឲ្យ មានការគិតគូរ ឲ្យបានល្អិតល្អន់ បំផុតមុន នឹងសម្រេចចិត្តយក កុមារទៅដាក់ តាមមណ្ឌលថែទាំ ។ លោកស្រី ក៏បានសំណូម ដល់ក្រសួងសង្គមកិច្ច និងអ្នកពាក់ព័ន្ធ ចាត់ការឲ្យ បានតឹងរឹងបំផុត ទៅលើមណ្ឌល ដែលធ្វើអាជីវកម្ម លើកម្លាំងពលកម្ម របស់កុមារ ។

ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច បញ្ជាក់ថា ការគ្រប់គ្រងមណ្ឌល ជាកត្តាសំខាន់បំផុត ពិសេសការ ត្រួតពិនិត្យ លក្ខណៈសម្បត្តិ និង ស្ថានភាពកុមារ មុនទទួលឲ្យចូល ទៅរស់នៅក្នុងមណ្ឌល ដោយត្រូវបញ្ចៀស ឲ្យបានការទទួលកុមារ ដែលមាន ឪពុក ឬម្តាយ ឬក្រុមគ្រួសារ ដែលមានលទ្ធភាព ចិញ្ចឹមបីបាច់ ថែរក្សានោះ ៕

 

ដកស្រង់ពិ៖ដើមអម្ពិល