Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្រេច​ចោទប្រកាន់ដើម្បី​ឃុំខ្លួន​អាជីវ​ករផ្សារ​អូ​រ​ប្ញស្សី​​ម្នាក់នេះ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ឧសភា បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ ពេជ កុសល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអាជីវករនៅផ្សាអូឬស្សី ដែលបំពានវិធានការរបស់ក្រសួងសុខាភិបាល ដោយរត់គេចខ្លួនទៅស្រុកកំណើតមិនព្រមធ្វើចត្តាឡីស័ក ត្រូវបានលោក ឆាយ ហុង ព្រះរាជអាជ្ញារងបើកការសាកសួរ នឹងបានចោទប្រកាន់ជាផ្លូវការហើយតាមមាត្រា៧ ច្បាប់ស្តីពីកូវីដ.១៩ ។

ការចោទប្រកាន់តាមច្បាប់ស្តីពីកូវីដ-១៩ នេះ ជនសង្ស័យអាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងមានពិន័យជាប្រាក់ចូលថវិការរដ្ឋទៀតផង ។

ហើយបើការស៊ើបអង្កេតបានរកឃើញថា ជនសង្ស័យមានផ្ទុកមេរោគកូវីដ-១៩ ទៅចម្លងដល់អ្នកដទៃ ជននោះនឹងត្រូវមានទោសលើសពីនេះទៅទៀត ។

ក្រោយពីតំណាងអយ្យការបានធ្វើការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនេះបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃដដែលនេះ កម្លាំងសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានចាប់បញ្ជូនជនសង្ស័យទៅតុលាការក្រោយបញ្ចប់ការព្យាបាលកូវីដ.១៩ និងធ្វើចត្តាឡីស័ករួចរាល់រយ:ពេល១៤ ថ្ងៃ ដោយសារបុគ្គលរូបនេះ បានបំពានវិធានការរបស់ក្រសួងសុខាភិបាល ដោយបានធ្វើតេស្តរកមេរោគកូវីដ១៩ រួចហើយ តែបែរជាមិនព្រមធ្វើចត្តាឡីស័ក ថែមទាំងធ្វើដំណើរទៅស្រុកកំណើតនៅឯខេត្តតាកែវ ។

លោក សាន សុខសីហា ជំនួយ ការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មានថា បុគ្គលឈ្មោះ ពេជ កុសល បានគេចវែសមិនធ្វើចត្តាឡីស័ក កាលពីខែមីនា ឆ្នាំ២០២១ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញផែនសន្តិសុខ នឹងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋាននីតិកម្ម នៃក្រសួងសុខាភិបាល និងអនុគណៈកម្មការស្រាវជ្រាវ តាមដានរកឃើញមានផ្ទុកជំម្ងឺកូវីដ.១៩ ទើបសម្រេចឃាត់ខ្លួន ដើម្បីអនុវត្តច្បាប់ ។

លោកអ្នកនាំពាក្យបន្តថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានជិះម៉ូតូទៅជួបមិត្តភក្តិដែលស្នាក់នៅផ្សារអូរឫស្សី ហើយក៏បានឈប់ម៉ូតូបើករបាំងមួកសុវត្ថិភាពនិយាយគ្នា ។

បន្ទាប់មក នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ពេជ កុសល បានដឹងថា មិត្តភក្តិដែលបាននិយាយគ្នានោះ មានផ្ទុកវិជ្ជមាននូវជំងឺកូវីដ.១៩ ក៏បានទៅផ្តល់វត្ថុសំណាកវិភាគរកមេរោគកូវីដ.១៩ ដោយទទួលលទ្ធផលអវិជ្ជមាន ប៉ុន្តែសាមីខ្លួនត្រូវបន្តធ្វើចត្តាឡី ស័កនៅផ្ទះ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ។

បន្ទាប់មក ឈ្មោះ ពេជ កុសល បានទៅផ្តល់វត្ថុសំណាកវិភាគរកមេរោគកូវីដ១៩ ជាលើកទី២ ដោយទទួលបានលទ្ធផលអវិជ្ជមាន ហើយខ្លួនក៏បន្តធ្វើចត្តាឡីស័កនៅផ្ទះ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ហើយក៏បានទៅផ្តល់វត្ថុសំណាកវិភាគរកមេរោគកូវីដ១៩ ជាលើកទី៣ ទៀត នឹងបន្តធ្វើចត្តាឡីស័កនៅផ្ទះ ដើម្បីរង់ចាំលទ្ធផល ។

លុះដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១២ថ្ងៃត្រង់ មុនពេលចេញលទ្ធផលវិភាគរកមេរោគកូវីដ.១៩ ឈ្មោះ ពេជ កុសល បានជិះម៉ូតូឌុបប្រពន្ធចេញពីផ្ទះ ដែលជាទីតាំងដាក់ឲ្យធ្វើចត្តាឡីស័ក

ទៅផ្ទះម្តាយស្ថិតនៅភូមិព្រៃភ្នំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ទើបនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសុខាភិបាលបានទាក់ទងទៅឈ្មោះ ពេជ កុសល ប្រាប់ពីលទ្ធផល(វិជ្ជមានជំងឺកូវីដ.១៩) ប៉ុន្តែសាមីខ្លួនបានទៅដល់ផ្ទះម្តាយ ដែលស្ថិតនៅខេត្តតាកែវ បាត់ទៅហើយ ។

ក្រោយពីមានលទ្ធផលវិជ្ជមាននៃមេរោគកូវីដ.១៩ ក្រុមគ្រូពេទ្យ បានសហការគ្នាទៅយកជនសង្ស័យ

មកសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតដល់ជាសះស្បើយ ទើបត្រូវបានសមត្ថកិច្ចឃាត់ខ្លួនចាត់ការចាប់នីតិវិធី ៕ 

ដកស្រង់ពី៖ កោះសន្តិភសព