Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ស ខេង តឿនមន្ដ្រីរដ្ឋបាល ទីប្រជុំជន ទូទាំងប្រទេស គ្រប់គ្រងសំណល់រឹង-រាវ ឲ្យបានល្អ

  • បោះពុម្ព

ភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីអនុវត្តន៍គោល ការណ៍ប្រឡង ប្រណាំងទីក្រុងស្អាត ឲ្យមានប្រសិទ្ធិខ្ពស់នោះ មន្ដ្រីរដ្ឋបាល ទីប្រជុំជនថ្នាក់ក្រោមជាតិ ត្រូវខិតខំស្វែងរក វិធីសាស្ដ្រគ្រប់ បែបយ៉ាង ដើម្បីគ្រប់គ្រង សំណល់រឹង -រាវ នៅតាមមូលដ្ឋាន របស់ខ្លួនឲ្យបានស្អាត និងមានសោភ័ណ្ឌ ស្រស់បំព្រង ។

ឯកឧត្តម ឧបនាយរដ្ឋមន្ដ្រី បានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលា ថ្នាក់ជាតិមួយ ស្ដីពីការផ្សព្វផ្សាយ និងដាក់ឲ្យប្រើ ប្រាស់កញ្ចប់ថវិកា សេវាអនាម័យបរិស្ថាន សម្រាប់គ្រប់គ្រង សំណល់រឹង -រាវ តាមទីប្រជុំជនក្រុង របស់រដ្ឋបាលថ្នាក់ ក្រោមជាតិ កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយមានការចូលរួមពីលោក សាត សំអាល់ រដ្ឋមន្ដ្រីក្រសួង បរិស្ថាន និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស ខេង បានបញ្ជាក់ថា កន្លងមករដ្ឋបាល ថ្នាក់ក្រោមជាតិ គឺមិនធ្លាប់ ទទួលបាន ការអនុម័ត កញ្ចប់ថវិកាផ្ទាល់ សម្រាប់រៀបចំ បរិស្ថាននោះទេ ហេតុនេះហើយ ការគ្រប់គ្រងសំរាម ឬក៏សំណល់រឹង -រាវ គឺនៅមានកម្រិត នៅឡើយ ។ ប៉ុន្ដែសម្រាប់ឆ្នាំ២០១៥ នេះ ក្រសួងបរិស្ថាន បានសុំគោលការណ៍ ពីរាជរដ្ឋាភិបាល ដើម្បីបានអនុម័ត កញ្ចប់ថវិកា សេវាអនាម័យ បរិស្ថានឡើយ ដើម្បីបង្កើនភាព ងាយស្រួល ជូនមន្ដ្រីរដ្ឋបាល ថ្នាក់ក្រោមជាតិ យកទៅអនុវត្តឲ្យមាន ប្រសិទ្ធិភាពខ្ពស់ជាងមុន ។

ឯកឧត្តមឧបនាយករដ្ឋមន្ដ្រីបន្ដថា៖ លទ្ធផលឆ្នាំមុនៗ មានភាពល្អប្រសើរ មួយចំនួនធំហើយ ប៉ុន្ដែការទទួលបានគោល ការណ៍ថ្មីនេះ គឺសបញ្ជាក់ឲ្យឃើញថា មន្ដ្រីក្រសួង បរិស្ថានទាំងអស់ ពិតជាបានប្ដេជ្ញាចិត្ត រួមចំណែកក្នុង បញ្ហាអនាម័យ បរិស្ថាន ស្របទៅ តាមទស្សនៈទាន និរន្ដភាពទីក្រុងស្អាត និងមានសោភ័ណ្ឌភាពល្អ ។

ប៉ុន្ដែ ឯកឧត្តម បានសង្កត់ធ្ងន់ថា « ដើម្បីធ្វើឲ្យទីក្រុង មានភាពស្រស់បំព្រង និងមានសោភ័ណ្ឌ ភាពល្អ ដែលអាចប្រឡង ប្រណាំងទីក្រុង ស្អាតបាននោះ ខ្ញុំសូមអំពាវនាវ ដល់រដ្ឋបាល ទីប្រជុំជនក្រុងទាំង ២៦ ត្រូវតែខិតខំស្វែង រកមធ្យោបាយ ដើម្បីអនុវត្តផែនការរបស់ខ្លួន ឲ្យទទួលបានជោគជ័យ ពិសេសគឺការបង្កើត ភាពឆ្នៃប្រឌិតរបស់ខ្លួន ធ្វើយ៉ាងណា ដើម្បី គ្រប់គ្រងសំណល់រឹង -រាវ ឲ្យបានស្អាត ដែលជាគោលការណ៍ ប្រឡងប្រណាំង ទីក្រុងស្អាត » ។

លោកបានបន្ថែមថា សម្រាប់ជំហានដំបូង ក្នុងឆ្នាំ២០១៥នេះ កញ្ចប់ថវិការ សេវាអនាម័យ បរិស្ថានខាងលើ គឺបានអនុម័ត ឲ្យប្រើប្រាស់ចំនួន ៥លានដុល្លារ នៅលើគោលដៅចំនួន ២៦កន្លែង ដែលជាតំបន់ទីប្រជុំជន ។ ទោះបីកញ្ចប់ថវិកា ជំហានដំបូងនេះ មានទំហំតូច ជាងក្រសួងការងារ ក៏ពិតមែន ប៉ុន្ដែបើយើងចេះជ្រើសរើស ដៃគូអាជីវកម្ម និងបច្ចេកវិទ្យា សមស្រប ឬរៀបចំគ្រប់គ្រង សំណល់រឹង-រាវ បានល្អ នោះយើងនឹងអាចដោះស្រាយ បាននូវបញ្ហាប្រឈម ដោយជោគ ជ័យជាបន្ដបន្ទាប់ តាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ បានបញ្ជាក់ដែរថា សិក្ខាសាលានេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ ចាប់ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ដោយមានសិក្ខាកាមចូលរួមចំនួន ៣០៩នាក់ នឹងលើក យកប្រធានសំខាន់ៗចំនួន ៣ មកធ្វើបទបង្ហាញ ក្នុងនោះមាន ទី១-ការគ្រប់គ្រងសំណល់រឹង-រាវ វិមជ្ឈការ និងវិសមជ្ឈ ការ និងការប្រើប្រាស់ និងការគ្រប់គ្រងថវិការ, ទី២- ការអភិវឌ្ឍទីក្រុងដោយចីរភាព និងទី៣- បទពិសោធន៍ នៃការ គ្រប់គ្រងសំណល់រឹង-រាវ ៕

ដកស្រងពី៖ដើមអម្ពិល