Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​កឹ​ម សុខា ៖ អំពាវនាវ​ខ្មែរ​ស្រឡាញ់​ខ្មែរ និង​កុំ​ចេះ​តែ​បំបែកបំបាក់​ខ្មែរ ដើម្បី​ម​ហិ​ច្ឆិ​តារៀង​ៗ​ខ្លួន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះបានអំពាវនាវខ្មែរចេះស្រឡាញ់ខ្មែរ និងកុំចេះតែបំបែកបំបាក់ខ្មែរ ដើម្បីមហិច្ឆិតាផងៗខ្លួន ។

ក្នុងនោះលោក កឹម សុខា ក្នុងខណៈជួបជាមួយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោកកឹម សុខា

បានលើកឡើងថា បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាក្នុងកាលៈទេសៈដ៏ចង្អៀតនេះពិតជាមានសារ:សំខាន់ ដោយយើងបានស្វែងយល់ពីគ្នាទៅវិញទៅមកអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើកម្មវិធីនានារវាងប្រទេសកម្ពុជា

និងសហភាពអឺរ៉ុបកន្លងមក បច្ចុប្បន្ន និងនៅពេលខាងមុខដូចជា ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ បញ្ហាសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបញ្ហាចំពោះមុខមួយចំនួនទៀត ។

លោក កឹម សុខា បានលើកឡើងថា ស្ថិតក្នុងស្ថានភាពពិភពលោកក៏ដូចជា ក្នុងព្រះរាជាណាចក្រកម្ពុជាបាន និងកំពុងជួបប្រទះនូវបញ្ហានានាគួរឲ្យកត់សំគាល់ ជាពិសេសក្នុងពេលថ្មីៗឆ្នាំ២០២១នេះជារៀងរាល់ខែ

លើកលែងតែជិតមួយខែក្នុងវិធានការបិទខ្ទប់នេះខ្ញុំតែងតែជួបសួរសុខទុក្ខជួយជាជំនួយមនុស្សធម៌ខ្លះៗ តាមលទ្ធភាពដែលអាចធ្វើបានចំពោះបងប្អូនជនរួមជាតិខ្មែរដោយផ្ទាល់នៅតាមមូលដ្ឋាន ខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

ហើយក្នុងរយៈពេលរៀងរាល់ខែនេះដែរខ្ញុំក៏បានជួបជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសជាមិត្តរបស់កម្ពុជាមួយចំនួនពិភាក្សាប្តូរទស្សនៈគ្នា និងសុំឲ្យប្រទេសជាមិត្តទាំងនោះបន្តជួយដល់ប្រជាពលរដ្ឋខ្មែរតទៅទៀត ។

លោកបញ្ជាក់ថា« ខ្ញុំនៅតែយល់ឃើញថា កម្ពុជាយើងជាប្រទេសតូច ប្រជាពលរដ្ឋក្រីក្រ ពេលជួបវិបត្តិម្តងៗ យើងតែងតែត្រូវការជំនួយជាសម្ភារៈថវិកាបច្ចេកទេសក៏ដូចជា ទស្សនៈស្មារតីពីសហគមន៍អន្តរជាតិ ដូចដែលយើងធ្លាប់បានធ្វើ និងបានទទួលកន្លងមក មិនត្រូវអស់សង្ឃឹមមិនត្រូវបោះបង់ ឬទាត់ចោលនូវជំនួយដែលស្មោះត្រង់ពីមិត្តរបស់យើងនោះទេ ។

ក៏ប៉ុន្តែដូចដែលខ្ញុំធ្លាប់បាននិយាយ និងបានធ្វើជាបន្តបន្ទាប់មកហើយ គឺសំខាន់ណាស់អ្វីៗត្រូវតែចាប់ផ្តើមចេញពីយើងជាខ្មែរ និងខ្មែរដូចជា ការស្គាល់សុខទុក្ខរបស់ប្រជាពលរដ្ឋ

និងប្រទេសជាតិយើងចេះស្រឡាញ់រាប់អានគ្នាចេះចូលរួមជួយគ្នាក្នុងគ្រាលំបាកចេះអត់ឱនឲ្យគ្នា ជាពិសេស«សាមគ្គីភាពរវាងខ្មែរ និងខ្មែរ» ដោយមិនមែនចេះតែបំបែកបំបាក់ខ្មែរ ដើម្បីមហិច្ឆិតារៀងៗខ្លួននោះទេ ៕

ដកស្រង់ពី៖ កោះសន្តិភាព