Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្អែកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ជូនគ្រួសារកីឡាជាតិ និងកម្មករ ១,៥០០នាក់ នៅពហុកីឡដ្ឋានមរតកតេជោ

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្អែកនេះ នឹងអញ្ជើញត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ក្រុមគ្រួសារកីឡាជាតិ និងកម្មករ បម្រើការងារនៅពហុកីឡដ្ឋានមរតកតេជោ ចំន ួន១,៥០០នាក់។

ពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ក្រុមគ្រួសារកីឡាជាតិ និងកម្មករនាពេលនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកីឡាជាតិ និងអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។

សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលនឹងត្រូវចាក់ជូនដល់ក្រុមគ្រួសារកីឡាជាតិ និងកម្មករទាំង១,៥០០នាក់នេះ គឺជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៥១៥,៤៤៧នាក់៕

ដកស្រង់ពី៖ Fresh News