Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួងតម្រូវបេក្ខជនប្រឡង ចូលបម្រើការងារក្របខ័ណ្ឌ ត្រូវចាក់វ៉ាក់សាំងការពារកូវីដ១៩ រួចរាល់, បើមិនអាចចាក់វ៉ាក់សាំង ត្រូវមានលិខិតបញ្ជាក់ពីមន្ទីរសុខាភិបាល

  • បោះពុម្ព

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា បេក្ខជនដែលចង់ប្រឡងចូលបម្រើការងារ ក្នុងក្របខ័ណ្ឌក្រសួងស្ថាប័នចំនួន០៦ សម្រាប់ឆ្នាំ២០២១ ត្រូវធានាថា បានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង០២លើករួចរាល់ហើយ។

ក្រសួងស្ថាប័នទាំង០៦នោះរួមាន ក្រសួងមុខងារសាធារណៈ, ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ, ក្រសួងពាណិជ្ជកម្ម ,ក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ដែលបណ្តាញព័ត៏មាន Fresh News ទទួលបានឲ្យដឹងថា៖

*១៖ បេក្ខជនដែលបានដាក់ពាក្យសុំសិទ្ធិប្រឡង ចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួង ស្ថាប័ន ទាំង០៦ខាងលើ ត្រូវធានាឲ្យបានក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង២លើករួចហើយ។

* ២៖ នៅថ្ងៃប្រឡងបេក្ខជនទាំងអស់ ត្រូវភ្ចាប់មកជាមួយនូវកាតសម្គាល់ ដែលសាម៉ីបានទទួលវ៉ាក់សាំង។

* ៣៖ ក្នុងករណីដែលបេក្ខជន មិនអាចទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បាន ត្រូវមានលិខិតបញ្ចាក់ជាផ្លូវការ ពីមន្ទីរសុខាភិបាលរាជធានី ខេត្ត។

* ៤៖ ក្នុងករណីបេក្ខជនណា ដែលមិនមានប័ណ្ណទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឬលិខិតបញ្ជាក់របស់មន្ទីរសុខាភិបាលរាជធានី ខេត្ត គណៈកម្មការរៀបចំការប្រឡងមិនអនុញ្ញាតឲ្យបេក្ខជននោះចូលរួមប្រឡងឡើង។

* ៥៖ គណៈកម្មការរៀបចំការប្រឡង នឹងធ្វើការបិទផ្សាយបញ្ជីឈ្មោះបេក្ខជន ដើម្បីទុកសិទ្ធិឲ្យតវ៉ាក្នុងករណីដែលមិនមានឈ្មោះប្រឡង នៅពេលដែលសហគមន៍ព្រឹត្តការណ៏២០កុម្ភៈ ត្រូវបានបិទបញ្ចប់។

* ៦៖ ចំពោះសេចក្តីសម្រេច ស្តីពីការអនុញ្ញាតឲ្យបេក្ខជនចូលរួមប្រឡង កាលបរិច្ឆេទប្រឡង និងមណ្ឌលប្រឡង គណៈកម្មការរៀបចំការប្រឡងនឹងជូនដំណឹងពេលក្រោយ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈ ៖

ដកស្រង់ពី៖ Fresh News