Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេច​តេ​ជោ ​បញ្ជាក់​ពី​សុវត្ថិភាព​ក្រោយ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ ​ពេល​មក​ពី​ឥណ្ឌូ​នេ​ស៊ី

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានសុខភាពល្អប្រសើរធម្មតា ក្រោយពីធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃក្រោយមកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីកាលពេលកន្លងមកនេះ ។

សម្តេចតេជោ បានសរសេរលើបណ្តាញសង្គមមុននេះថា«ថ្ងៃនេះខ្ញុំបានបញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃបន្ទាប់ពីគ្រូពេទ្យយកសំណាកទៅពិនិត្យ និងបញ្ជាក់ថា ខ្ញុំពុំមានកូវីដ១៩នោះទេ។

មុនទៅឥណ្ឌូនេស៊ី និងក្រោយត្រឡប់មកវិញខ្ញុំត្រូវធ្វើតេស្តរហូត៤ដង និងត្រូវរស់នៅម្នាក់ឯងរយៈពេល១៤ថ្ងៃ ដែលនេះជាវិធានការសុខាភិបាលដែលគ្រប់គ្នាត្រូវតែគោរព»។

សូមជម្រាបថា កាលពីពេលកន្លងមកនោះទោះបីការឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនមកពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្តីដោយមិនអាចអតវត្ថមានក្នុងកិច្ចប្រជុំសម្តេចបានដឹកនាំគណៈប្រតិភួកម្ពុជាទៅចូលរួមផ្ទាល់នៅកិច្ចប្រជុំអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី៕

ដកស្រង់ពី៖ កោះសន្តិភាព