Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រោងចក្រ​មាន​មូលដ្ឋាន​នៅ​ភូមា​ចំនួន​២០ ​ចាប់​ផ្តី​ម​រើ​ការ​វិនិយោគ​មក​កាន់​ខេត្តកំពង់ស្ពឺ​សន្សឹម​ៗ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ រោងចក្រដែលត្រូវមកបើក នៅក្នុងខេត្តកំពង់ស្ពឺចំនួន ២០ ហើយខ្លះក៏បានចូលមកបណ្តើៗ ខ្លះមានដី ខ្លះទៀត ជួលរោងចក្រ គេជាក់ស្តែងមកដល់ថ្មីៗនេះ ជួលបាន ២រោងចក្រឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍ថា «ក្រុមហ៊ុនទាំងនោះភាគច្រីន ជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជីងនិងកាបូប.ក្នុងសម័យកាលនេះមានការរីកឆ្លងជំងឺកូវីដ ១៩ គាត់មិនមកបានទេ តែគាត់មានយន្តរបស់ពួកគាត់នៅក្នុងស្រុកយើងស្រាប់ អីចឹងគាត់អោយអ្នកដែលនៅក្នុងស្រុក ជាអ្នករ[បចំ រកដី ទីតាំងរោងចក្រជួល បើរកបាន គាត់នឹងរើរោចក្រមក តែម្តង ។

យើងឃើញមានរោងចក្រ២ហើយ បានដំណើការ និង២ ផ្សេងទៀតកំពុងសាងសង់ ។ បើតាមឯកឧត្តមអភិបាលខេត្ត ខេត្តបានបីកទូលាយដល់ក្រុមហុនក្នុងការជ្រើសរើសទីតាំង ដោយគ្រាន់តែបង្ហាញពីចំណុចសក្តានុពលជូនពួកគាត់។

ឯកឧត្តមលើកឡើងថា ដើម្បីទាក់ទាញក្រុមវិនិយោគគិនបរទេស យើងធ្លាប់បានបង្ហាញដល់អ្នកវិនិយោគ ដំបូងគេ គឺបង្ហាញពីសុខសន្តិភាពនៅស្រុកគ្មានចម្បាំងរាំងជល់, និយាយពីទីតាំងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺស្ថិតនៅកណ្តាល ឫចន្លោះពោលសេដ្ឋកិច្ចភ្នំពេញនិងកំពង់សោម,

យើងមានប្រជាសាស្ត្រគឺ ប្រជាជនយីងច្រីនដល់ជិត១លាននាក់, យីងមានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ច្រីន យីងមានទឹក ភ្លីងជាដើម .អីចឹងគាត់សប្បាយចិត្ត និងមកវិនិយោគនៅពេលយីងប្រាប់គាត់.ជាពិសេស គេជឿជាក់លីការដឹកនាំរបស់សម្តេចតេជោហុនសែន ។

ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺសង្កត់ធ្ងន់ថា «បើទោះបីមិនបានគ្រប់រោងចក្រ យើងរំពឹងថាបានក្រុមហ៊ុនមកច្រីន. តែនៅចំពោះមុខមានការឆ្លងជំងឺកូវីដ១៩ខ្លាំងនេះ យីងបានមក៤ក្រុមហ៊ុនហើយ ក្នុងចំណោមក្រុមហ៊ុន ២០ ។

ពួកគាត់មករាងយឺតដោយសារការចេញចូលវាមានការពិបាក ខ្លាចមានការរីករាលដាលជំងឺកូវីដ១៩ អីចឹងបានជាគាត់មិនទាន់ហ៊ានមក គាត់កំពុងតែគិតអំពីរឿងនេះ ៕ »ហើយ ។ នេះបើយោងតាមថ្នាក់ដឹកនាំកំពូលនៃខេត្តកំពង់ស្ពឺ ។

ដកស្រង់ពី៖ កោះសន្តិភាព