Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខរដ្ឋឡាវ សរសើរកម្ពុជា ថាមានការ បង្រួបបង្រួម នយោបាយបានល្អ

  • បោះពុម្ព

ភ្នំពេញ៖ ប្រធានរដ្ឋឡាវ លោក ជុំម៉ាលី សាយ៉ាសន បានធ្វើការសរសើរ ទៅកាន់គណបក្ស នយោបាយ របស់ប្រទេសកម្ពុជា ដែលមានគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិជាដើម ថាមានការបង្រួបបង្រួម នយោបាយ បានយ៉ាងល្អ។

ការលើកឡើង របស់ប្រមុខរដ្ឋឡាវបែបនេះ ធ្វើឡើងនៅក្នុងពេលលោក បានទៅចូលជួប សំណេះសំណាល និងសម្តែង ការគួរសមជាមួយ ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ នាវិមានរដ្ឋសភាជាតិ។ បើតាមប្រធានខុន្ទកាល័យ សម្តេច ហេង សំរិន លោក កែវ ពិសិដ្ឋ បានប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ជំនួបនោះ លោក ជុំម៉ាលី សាយ៉ាសន បានមានប្រសាសន៍ថា ជាធម្មតា ប្រទេសនានា នៅក្នុងពិភពលោកនេះ ប្រទេសដែលមានបក្សច្រើន គឺតែងតែមានបញ្ហា វិបត្តិពិបាកដោះស្រាយ ដូច្នេះហើយ កម្ពុជាមានការរូបរួមគ្នា រវាងគណបក្ស នយោបាយនានានោះ គឺជាគោលដៅ នៃការបង្រួបបង្រួមជាតិ ដែលចំណុចល្អនេះ បានធ្វើឲ្យកម្ពុជា មានកិត្យានុភាព ទាំងនៅក្នុងតំបន់ និងនៅក្នុងសកលលោក។

លោកថា “ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយ បង្រួបបង្រួមជាតិ របស់កម្ពុជា ដែលនេះគឺជាចំណុច ដ៏មានសារសំខាន់មួយ ក្នុងការរួមគ្នាអភិវឌ្ឍ និងការកសាងប្រទេសជាតិ ឲ្យកាន់តែរីកចំរើន ” ។ លោកប្រមុខរដ្ឋ ក៏បានបន្ថែមថា ក្នុងដំណើរ ទស្សនកិច្ច របស់លោកលើកនេះ គឺជាការបន្តបង្រឹង កិច្ចសហប្រតិបត្តិ រវាងប្រទេសកម្ពុជា និងឡាវ ដែលជាប្រទេសភូមិ ផងជាមួយគ្នា និងជាមិត្តភក្តិចាស់ នឹងគ្នានោះ ឲ្យកាន់តែមានភាពល្អ ប្រសើរឡើង បន្ថែមទៀតផងដែរ ។

លោក កែវ ពិសិដ្ឋ បានឲ្យដឹងថា សម្តេចប្រធានរដ្ឋសភា ក៏បានសម្តែងការស្វាគមន៍ ចំពោះដំណើរ ទស្សនកិច្ច ដ៏មានសារសំខាន់ របស់លោកប្រធានរដ្ឋឡាវ ដែលដំណើរទស្សនកិច្ច គឺកាន់តែធ្វើឲ្យ ប្រទេសទាំងពីរ មានភាពជិតស្និទ្ធ ជាមួយគ្នាបន្ថែមទៀត ។ ហើយសម្តេច ក៏បានសរសើរ ប្រទេសឡាវ ដែលមានលោកប្រធានរដ្ឋ ជុំម៉ាលី សាយ៉ាសន ជាថ្នាក់ដឹកនាំ បានដឹកនាំអភិវឌ្ឍប្រទេសឡាវ ឲ្យកាន់តែរីកចម្រើន ពីមួយថ្ងៃ ទៅមួយថ្ងៃនោះ។

សូមបញ្ជាក់ថា ប្រធានរដ្ឋឡាវ លោក ជុំម៉ាលី សាយ៉ាសន បាននិងកំពុងធ្វើ ទស្សនកិច្ច នៅក្នុងប្រទេសកម្ពុជា រយៈពេល ចាប់ពីថ្ងៃទី២៦ -២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលដំណើរទស្សនកិច្ចនេះ លោកបានជួបសំណេះសំណាល ជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ត សីហមុន, ជួបជាមួយ អនុប្រធានទី១ នៃព្រឹទ្ធសភាកម្ពុជា លោក សាយ ឈុំ, ជួបជាមួយសម្តេច ហេង សំរិន និងនៅរសៀលម៉ោង ៤ លោកជួបសំណេះសំណាល ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំ ប្រទេសកម្ពុជាផងដែរ ៕

 

 

 

 

ដកស្រងពី៖ដើមអម្ពិល