បណ្តាញសង្គម

ប្រធាន​រដ្ឋ ​ឡាវ​ អបអរសាទរ​ ចំពោះ​ការ​រីក ចម្រើន​យ៉ាងខ្លាំង​ របស់​កម្ពុជា​

ភ្នំពេញ ៖ ឯកឧត្តម ជុំម៉ាលី សាយ៉ាសន (CHOUMMALY SAYASONE) ប្រធាន រដ្ឋ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានសម្តែងនូវការអបអរ សាទរយ៉ាងខ្លាំង ចំពោះការរីកចម្រើន របស់ព្រះរាជាណាចក្រកម្ពុជា នៅក្នុងរយៈ ពេលដ៏ខ្លីនោះ។

ឯកឧត្តម CHOUMMALY SAYASONE បានអញ្ជើញ មកដល់ព្រះរាជា ណាក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីបំពេញទស្សនកិច្ច ផ្លូវរដ្ឋរយៈពេល២ថ្ងៃ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិ ដែលមានភូមិផងរបងជាមួយគ្នា និងជាឆ្លើយតប តាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេច តេជោនាយក រដ្ឋមន្ត្រី បានប្រាប់ ក្រុមអ្នកយកព័ត៌មានថា ក្នុងជំនួបពិភាក្សា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃ ទី២៦កុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តម CHOUMMALY SAYASONE បានជម្រាបជូន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជាថា ឯកឧត្តមធ្លាប់បានអញ្ជើញ មកបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រ ទេស កម្ពុជាកាលពីឆ្នាំ២០០៧ ហើយសម្រាប់ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋមកកាន់ ប្រទេសកម្ពុជា នៅពេលនេះ ឯកឧត្តមបានសង្កេតឃើញ យ៉ាងច្បាស់ថា ប្រទេស កម្ពុជា មានការរីកចម្រើន យ៉ាងខ្លាំងណាស់ ដែលតាមរយៈនេះឯកឧត្តមសូម សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ពិសេសចូលរួម អបអរសាទរជូន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំ និងកសាងប្រទេសកម្ពុជាមានការ រីកចម្រើនយ៉ាង ឆាប់រហ័សបំផុតក្នុងរយៈ ពេលដ៏ខ្លីមកនេះ ។

ឯកឧត្តមក៏បានសម្តែង នូវការថ្លែងនូវអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលបានធ្វើបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះដំណើរ ទស្សនកិច្ចទាំងលក្ខណៈផ្លូវរដ្ឋ និងផ្លូវបក្សមក របស់ឯកឧត្តមកាន់ ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ និងសូមសម្តែងនូវការ ចូលរួមអបអរសាទរ ចំពោះលទ្ធផល ដែលមហាសន្និបាត វិសាមញ្ញតំណាង ទូទាំងប្រទេសរបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានបញ្ចប់ទៅកាលពី ពេលកន្លងទៅថ្មីៗនេះ ។

នៅក្នុងជំនួបនោះ សម្តេចតេជោនាយក រដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែង នូវអំណរគុណយ៉ាង ជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋឡាវដែល បានមានប្រសាសន៍ គាំទ្រនូវរាល់សមិទ្ធផលទាំងឡាយ ដែលកម្ពុជាសម្រេច បាននោះ ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្តេចពិតជាមាន សេចក្តីរីករាយ យ៉ាងខ្លាំងចំពោះលទ្ធផល នៃទំនាក់ទំនង របស់ប្រទេសទាំងពីរ កម្ពុជា-ឡាវ។

សម្តេចតេជោ មានប្រសាសន៍បន្តថា សេដ្ឋកិច្ចរបស់ប្រទេសឡាវ មានកំណើនខ្ពស់ជាងគេ បើប្រៀបធៀប នឹងបណ្តាប្រទេស ក្នុងតំបន់អាស៊ាន តាមរយៈនេះ សម្តេចសូមសម្តែង នូវការចូលរួម អបអរសាទរចំពោះ កំណើនសេដ្ឋ កិច្ចដ៏ខ្ពស់នោះ ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ ស្នើដល់ឯកឧត្តម ប្រធានរដ្ឋឡាវ ធ្វើយ៉ាងណាជំរុញ ដល់ភាគីពាក់ព័ន្ធ របស់ប្រ ទេសទាំងពីរ បង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន ទ្វេឡើងថែមទៀត។

ក្នុងអំឡុង ពេលទស្សនកិច្ច ឯកឧត្តម ជុំម៉ាលី សាយ៉ាសន បានចូលក្រាប បង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។ ឯកឧត្តមបានជួបជា មួយសម្តេចអគ្គ មហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅវិមានរដ្ឋសភា ជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅវិមាន សន្តិភាព និងជួបជាមួយឯកឧត្តម សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភាផងដែរ។

ឯកឧត្តមក៏បាន អញ្ជើញទៅគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃកម្ពុជា «ព្រះបរមរតនកោដ្ឋ » ផងដែរ។ នៅក្នុងសម័យប្រជុំថ្ងៃដំបូង នៃសមាជជាតិឡាវលើកទី៧ ឯកឧត្តម CHOUMMALY SAYASONE ដែលជាអគ្គលេខា នៃគណៈកម្មការ កណ្ដាលគណ បក្សរំដោះប្រជាជនឡាវ និងជាគណបក្ស កាន់អំណាច ត្រូវបានជ្រើសរើស ឱ្យបន្តធ្វើជាប្រធានាធិបតីឡាវ បន្តទៀត តាមរយៈការបោះឆ្នោត ក្នុងឆ្នាំ២០០៦ ។

ឯកឧត្តម CHOUMMALY SAYASONE កើតនៅថ្ងៃទី៦មីនា ឆ្នាំ១៩៣៦ ក្នុងខេត្ត អាតាពឿ ដែលស្ថិតនៅភាគ ខាងត្បូង ប្រទេសឡាវ ។ ឯកឧត្តម ត្រូវបានជ្រើសរើស ជាសមាជិកគណៈកម្មាធិការ កណ្ដាលរបស់គណបក្ស បដិវត្តន៍ ប្រជាជនឡាវ (LPRP) នៅក្នុងសមាជជាតិលើកទី៣ ក្នុងឆ្នាំ១៩៨២ ហើយក្លាយជា សមាជិកប្ដូរវេន នៃមន្ត្រីប្រតិបត្តិ របស់គណៈកម្មាធិការ កណ្ដាល គណបក្ស LPRP និងជានាយក លេខាធិការដ្ឋាន គណៈកម្មាធិការកណ្ដាល ក្នុងឆ្នាំ១៩៨៦ ។

ឯកឧត្តមបានជាប់ឆ្នោតជាថ្មីម្ដងទៀត ជាសមាជិកនៃមន្ត្រីប្រតិបត្តិរបស់គណៈកម្មាធិការកណ្ដាល LPRP នៅក្នុងសមាជលើកទី៥ ឆ្នាំ១៩៩១ សមាជ លើកទី៦ ឆ្នាំ១៩៩៦ និងសមាជលើកទី៧ នៅឆ្នាំ២០០១របស់LPRP ។ ឯកឧត្តម បានកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ពីខែសីហា ឆ្នាំ១៩៩១ ដល់ ខែមីនា ឆ្នាំ១៩៩៣ ។

ចាប់ពីថ្ងៃទី២៤ កុម្ភៈ ឆ្នាំ១៩៩៨ ដល់ខែមីនា ឆ្នាំ២០០១ ឯកឧត្តម មានតួនាទី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ និងកាន់ តំណែងជាអនុប្រធានាធិបតីចាប់ពីខែមីនាឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ ឯកឧត្តម ត្រូវបានជ្រើសរើសជាអគ្គលេខាគណបក្ស LPRP នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០០៦ នៅក្នុងសមាជគណបក្សលើកទី៨ បន្តតំណែងពីឯកឧត្តម កាមតៃ ស៊ីផានដន រួចហើយបន្តតំណែងជា ប្រធានាធិបតី ពីឯកឧត្តម ស៊ីផានដន នៅថ្ងៃទី៨មិថុនា ឆ្នាំ ២០០៦ ៕

 

 

 

 

ដកស្រង់ពី៖ កម្ពុជាថ្មី