Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បច្ចុប្បន្នភាពប្រចាំថ្ងៃ៖ គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភានេះ តំបន់អាស៊ាន មានអ្នកឆ្លងកូវីដ១៩ជាង ៣.៦១លាននាក់ ស្លាប់ជាង ៧.១៦ម៉ឺននាក់

  • បោះពុម្ព

(កម្ពុជា)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បត៍ ទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ៣,៦១៩,០៧៣នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ៧១,៩៩៣នាក់ផងដែរ។

នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ាន បន្ទាប់មកប្រទេសប្រទេសហ្វីលីពិន និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣no ខែឧសភា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ១,៧២៨,២០៤នាក់ (ស្លាប់ ៤៧,៦១៧នាក់)

* ហ្វីលីពីន ឆ្លងចំនួន ១,១១៨,៣៥៩នាក់ (ស្លាប់ ១៨,៧១៤នាក់)

*ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៥៣,២២២នាក់ (ស្លាប់ ១,៧៦១នាក់)

* មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤២,៩៩៧នាក់ (ស្លាប់ ៣,២១១នាក់)

* ថៃ ឆ្លងចំនួន ៨៨,៩០៧នាក់ (ស្លាប់ ៤៨៤នាក់)

* សិង្ហបុរី ឆ្លងចំនួន ៦១,៤១៩នាក់ (ស្លាប់ ៣១នាក់)

* កម្ពុជា ឆ្លងចំនួន ២០,៦៩៥នាក់ (ស្លាប់ ១៣៦នាក់)

* វៀតណាម ឆ្លងចំនួន ៣,៦២៣នាក់ (ស្លាប់ ៣៥នាក់)

* ទ្បាវ ឆ្លងចំនួន ១៤១៧នាក់ (ស្លាប់ ១នាក់)

* ព្រុយណេ ឆ្លងចំនួន ២៣០នាក់ (ស្លាប់ ៣នាក់)៕

ដកស្រង់ពី៖ Fresh News