Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រសួង​ការងារ​ស្នើ​ឲ្យ​ម្ចាស់​សហគ្រាស​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​កម្មករ​បង្កើត​គណនេយ្យ​វី​ង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​១៦​ម៉ឺន​រៀល​ក្រោយ​បិទ​បញ្ចប់​តំបន់​បិទ​ខ្ទប់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ដើម្បីភាពងាយស្រួលក្នុងការផ្តល់ប្រាក់ឧត្ថម្ភក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវបានស្នើឲ្យនិយោជកធ្វើបច្ចុប្បភាពលេខទូរស័ព្ទរបស់កម្មករជាថ្មី ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ១៩ ។

លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារបានលើកឡើងក្នុងកិច្ចសម្ភាសពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ថា

« ក្រសួងការងារស្នើសុំឲ្យកម្មករនិយោជក ឬម្ចាស់សហគ្រាសធ្វើបច្ចុប្បន្នលេខទូរស័ព្ទកម្មករមកក្រសួង ដើម្បីងាយស្រួលផ្តល់ប្រាក់ឧបត្ថម្ភចំនួន១៦ម៉ឺនរៀល ដែលជាជំនួយសង្គមពីរាជរដ្ឋាភិបាលក្រោយពេលអំឡុងពេលបិទខ្ទប់ដោយសារជំងឺកូវីដ១៩» ។

លោកថា កញ្ចប់ថវិការជំនួយសង្គម និងសម្រួលជីវភាពរបស់កម្មករបានមួយកម្រិតផងដែរ ហើយកម្មករដែលទទួលបាន គឺជាកម្មកររោងចក្រផ្នែកសម្លៀកបំពាក់ ស្បែកជើង និងកាបូប ។

លោកបញ្ជាក់ថា ៖«កញ្ចប់ជំនួយនេះនឹងក្លាយជាកញ្ចប់មួយដែលមានប្រយោជន៍យ៉ាងជ្រាលជ្រៅជូនកម្មកររបស់យើង។

អ្វីដែលយើងទទួលបាននោះ គឺសប្បាយរីករាយផងដែរ ដោយសារកំលាំងចាក់វ៉ាក់សាំងបានចូលដល់ទីតាំងដែលពលរដ្ឋធ្វើសំណាកអវិជ្ជមានហើយ គឺចាក់វាក់សាំងជូនទាំងអស់» ។

លោករដ្ឋលេខាធិការបន្តថា កម្មវិធីជំនួយសង្គម គឺផ្តល់ជូនកម្មករនៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងខេត្តព្រះសីហនុ ។ នីតិវិធីសម្រាប់បងប្អូនដែលត្រូវទទួលប្រាក់ឧបត្ថម្ភជំនួយផ្នែកសង្គមជាសាច់ប្រាក់នេះ គឺក្រសួងបានសេចក្តីប្រកាសមួយឲ្យម្ចាស់សហគ្រាសទាំងអស់ ធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទ និងលេខអត្ថសញ្ញាណប័ន ។

លោកបញ្ជាក់ថា ការពិតទិន្នន័យយើងមាន ក៏ប៉ុន្តែពេលខ្លះកម្មករមានការផ្លាស់ប្តូរដែរដែលធ្វើឲ្យខុសនឹងប្រព័ន្ធទិន្នដែលក្រសួងមានផងដែរ ។

លោកថា «យើងឲ្យធ្វើបច្ចប្បុន្នភាពលេខទូរស័ព្ទនេះ ដើម្បីយើងយកទៅបង្កើតគណនេយ្យវីង ប៉ុន្តែបើសិនលេខទូរស័ព្ទដែលបងប្អូនមានការផ្លាស់ប្តូរនោះនឹងធ្វើឲ្យបងប្អូនមិនទទួលបានប្រាក់ក៏មាន ។

ពេលនេះ យើងមានក្រុមការងារធ្វើការផ្សព្វផ្សាយដល់ម្ចាស់សហគ្រាស ដើម្បីប្រាប់ដល់កម្មរហូតដល់២៧ ខែឧសភា ។

យើងជឿខាងរោងចក្រអាចធ្វើបាន ពីព្រោះគាត់មានបញ្ជីកម្មករក្នុងការបើកប្រាក់ឈ្នួលស្រាប់» ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏បានអំពាវនាវដល់កម្មករត្រូវពិនិត្យមើលលេខទូស័ព្ទរបស់ខ្លួន និងលេខអត្ថសញ្ញាណប័ន នៅពេលត្រឹមត្រូវត្រូវផ្តិតមេដាយទទួលស្គាល់ ពីព្រោះថា ការធ្វើបែបនេះ គឺដើម្បីងាយស្រួលសារនៅពេលក្រោយបើខាងរោងចក្រមិនបានបញ្ចូនទៅក្រសួងមានបញ្ហា នៅភាគីរោងចក្រនឹងទទួលខុសត្រូវ ។

លោកបញ្ជាក់ថា «បើសិនបងប្អូនកម្មករមិនបានសហការជាមួយនិយោជក ដូចជា មិនបានពិនិត្យលេខទូរស័ព្ទ និងលេខអត្ថសញ្ញាណប័ន ហើយមានបញ្ហានោះ គឺជាកំហុសរបស់កម្មករ» ។

លោកហេង សួរ ក៏បានគូសបញ្ជាក់ទៀតថា កម្មករដែលទទួលបានប្រាក់ជំនួយឧបត្ថម្ភពីរាជធានីរាជរដ្ឋាភិបាលនៅតំបន់បិទខ្ទប់ក្រោយកូវីដ១៩ មាននៅរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ។

ដោយឡែកនៅខេត្តផ្សេងទៀតក៏ទទួលបានដែរ បើសិនគាត់ផ្ទុកជំងឺកូវីដ ដោយទទួលបានប្រាក់ចំនួន១៦ម៉ឺនផងដែរ ។

ក្នុងឱកាសនោះដែរ អ្មកនាំពាក្យក៏បានឲ្យដឹងថា មកដល់ពេលនេះមាន១១០រោងចក្រ ត្រូវបានកំលាំងកងយោធពលខេមរភូមិន្ទបានចាក់វ៉ាក់សាំងជូនកម្មករ ។

លោកថា កម្មករផ្នែករោចក្រកាត់ដេរ ស្បែកជើង និងការបូបអាចទទួលបានប្រាក់ ជំនួយឧបត្ថម្ភតែចំនួន១៦ម៉ឺនរៀលតែមួយដងគត់ ៕

ដកស្រង់ពី៖ កោះសន្តិភាព