Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រក​ឃើញ​កូ​វី​ដ​១៩ ចំនួន​២០​នាក់​ទៅ​លើ​កម្មករ​កំពុងធ្វើការ​ក្នុង​រោងចក្រ នៅ​ស្រុក​កំពង់ត្រឡាច

  • បោះពុម្ព

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានរកឃើញវិជ្ជមានកូវីដ១៩ ឆ្លងទៅលើកម្មករចំនួន២០នាក់ ដែលកំពុងធ្វើការនៅរោងចក្រ «ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា)» នៅក្នុងស្រុកកំពង់ត្រឡាច ។

បើតាមលោកវេជ្ជបណ្ឌិត ងិន សារ៉េត អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយការយកសំណាកលើកម្មករដែលធ្វើការនៅរោងចក្រ «ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា)» មានទីតាំងនៅស្រុកកំពង់ត្រឡាច កាលពីរសៀលថ្ងៃទី១៧ ខែឧសភា យើងបានរកឃើញវិជ្ជមាន អ្នកឆ្លងកូវីដចំនួន២០នាក់។

ក្រោយការរកឃើញអ្នកវិជ្ជមាន អ្នកទាំងនេះ ត្រូវបានយកទៅដាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច រួចហើយ។

ដោយឡែកអ្នកពាក់ព័ន្ធពាក់នៅមូលដ្ឋាន និងនៅរោងចក្រ ក្រុមការងារនឹងបន្តស្វែងរក និងយកសំណាកនៅព្រឹកថ្ងៃទី១៨ ខែឧសភា នេះបន្តទៀត ។លោក ងិន សារ៉េត អនុប្រធាន មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ដែរថា ការផ្ទុះជំងឺកូវីដ១៩ នៅក្នុងរោងចក្រខាងលើ ខាងមន្ទីរមិនទាន់បានចុះអង្កេតស្រាវជ្រាវឲ្យបានច្បាស់លាស់ថា តើប្រភពចម្លងពីខាងណានៅឡើយនោះទេ?

គួរបញ្ជាក់ដែរថា រោងចក្រខាងលើនេះ កាលពីលើកមុនធ្លាប់ផ្ទុះម្ដងមកហើយ បន្ទាប់ពីរកឃើញវិជ្ជមានកម្មករមកពីភ្នំពេញធ្វើការនៅរោងចក្រនេះ ហើយពេលនេះរកឃើញដល់ទៅ២០នាក់ ដែលតាមប្រភព ពីមូលដ្ឋានបានបញ្ជាក់ថា ក្នុងចំណោមទាំង២០នាក់ គឺមាន១២នាក់មកពីស្រុកសាមគ្គីមានជ័យ និង៨នាក់ទៀត មិនដឹងថា តើមកពីខាងណាអោយប្រាកដនោះទេ? ។

ព្រោះរោងចក្រនេះ ក្រៅពីមានកម្មករក្នុងខេត្តកំពង់ឆ្នាំង ដូចជា ស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ

ក៏នៅមានទទួលកម្មករពីខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញផងដែរ ហើយការរកឃើញដល់ទៅ២០នាក់ខាងលើនេះ ពិតជាព្រួយបារម្ភក្រៃលែង ៕

ដកស្រង់ពី៖ កោះសន្តិភាព