Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ពលរដ្ឋ​ជា​ច្រើន​ក្រោក​ទៅ​តម្រង់​ជួរ​តាំងពី​​ព្រលឹម​​ស្រា​ង​ៗ ដើម្បី​រង់​ចាំ​ចាក់​វ៉ា​ក់​សាំង​លើក​ទី​២ ​ខណៈ​មណ្ឌល​ចាក់​វ៉ាក់សាំង​មិន​ទាន់​បើកទ្វារ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ នាវេលាម៉ោង៥ព្រឹកព្រលឹងស្រាងៗថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ គេសង្គេតឃើញវត្តមានបងប្អូនប្រជាពលរដ្ឋជាច្រើនដែលត្រូវទៅទទួលការចាក់វ៉ាក់សាំងដូសលើកទី២ បាននាំគ្នាអង្គុយជាជួរគ្នាត្រៀបត្រានៅលើផ្លូវលេខ២១៧ ហៅផ្លូវព្រះមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដើម្បីរង់ចាំចាក់វ៉ាក់សាំងអោយបានមុនគេ ទាំងដែលដំណើរការនៃការចាក់ ក៏ដូចជាទីតាំងមណ្ឌលចាក់វ៉ាក់សាំងមិនទាន់នឹងបើកទ្វារដំណើរការផង ។

តាមការសង្គេតឃើញជាក់ស្តែង គឺបងប្អូនប្រជាពលរដ្ឋដែលទៅអង្គុយចាំទាំងព្រលឹមអ៊ុលនោះ បាននាំគ្នាយកស្បែកជើង ឬដបទឹកសុទ្ធ ដាក់នៅលើដងផ្លូវដើម្បីកំណត់ចំណាំថា ទីតាំងនោះគឺជាកន្លែងរបស់ខ្លួន ហើយក្រោយដាក់បែបនោះរួច ពួកគេក៏ទៅអង្គុយនៅលើចិញ្ចើមផ្លូវ ។

ចំពោះអ្នកដែលមកតាមក្រោយ ក៏ធ្វើបែបនេះដូចគ្នាទៅនឹងអ្នកដែលមកបានមុនដែរ ប៉ុន្តែត្រូវនៅតាមជួរដែលមកក្រោយ លុះដល់វេលាព្រឹកឡើងពេលដែលក្រុមគ្រូពេទ្យបើកមណ្ឌលដំណើរការចាក់វ៉ាក់សាំង ពួកគេក៏ចូលចាក់តែម្តង ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋខាងលើអោយដឹងថា ពួកគេមករង់ចាំចាក់វ៉ាក់សាំងដូសលើកទី២ នៅក្នុងសាលាបឋមសិក្សាស្ទឹងមានជ័យ ហើយចំពោះមូលហេតុ ដែលពួកគេមកតម្រង់ជួរគ្នាតាំងពីព្រលឹមអ៊ុលបែបនេះ

គឺពួកគេឆាប់បានចាក់រួច និងឆាប់បានត្រឡប់ទៅផ្ទះវិញដើម្បីប្រកបកិច្ចការងារ ឬរបររកស៊ី ព្រោះថាការចាក់វ៉ាក់សាំងគឺតែងមានមនុស្សម្នាមកទទួលការចាក់ច្រើន ដូច្នោះហើយត្រូវចំណាយពេលវេលាយូរក្នុងការរងចាំដើម្បីបានចាក់ ។

បងប្អូនប្រជាពលរដ្ឋបានបន្តអោយដឹងថា កាលពីពេលដែលពួកគាត់ចាក់លើកទី១ គឺពួកគាត់បានទៅចាក់ស្របពេលមានបងប្អូនប្រជាពលរដ្ឋដទៃទៀតយ៉ាងច្រើនកុះករបានមកទទួលការចាក់វ៉ាក់សាំងដែរ

ជាហេតុធ្វើអោយពួកគេត្រូវចំណាយពេលអស់ជាច្រើនម៉ោង ពោលគឺស្ទើរពេញកន្លះថ្ងៃតែម្តងទើបទទួលបានការចាក់

ដូច្នេះហើយទើបការចាក់ដូសលើកទី២នេះ ពួកគេសុខចិត្តក្រោកតាំងពីព្រលឹមស្រាងៗដើម្បីតម្រង់ជួររងចាំចាក់អោយបានមុនគេតែម្តងទៅ ៕

ដកស្រង់ពី៖ កោះសន្តិភាព