Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​ស្ថិត ក្នុង​ចង្កោម​ប្រទេស​អាទិភាព​ចំនួន​៦ សម្រាប់​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​ប្រទេស​ឆែក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាក៏ស្ថិតក្នុងចង្កោមជាប្រទេសអាទិភាពចំនួន៦ ជាដៃគូរអភិវឌ្ឍន៍ជាមួយប្រទេសឆែក ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសកម្ពុជា ។

ក្នុងជំនួបជាមួយលោក ម៉ាទីន វ៉ាវរា (Martin Vávra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកថ្មី ប្រចាំកម្ពុជា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស លោក ប្រាក់ សុខុន ប្រមុខការទូតខ្មែរបានថ្លែងអំណរគុណដល់ រដ្ឋាភិបាលឆែក ដែលបានរក្សាទុកកម្ពុជាក្នុងចង្កោមប្រទេសអាទិភាពចំនួន៦ សម្រាប់ជាដៃគូអភិវឌ្ឍន៍ ។

លោកបន្តថា ការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្របពេលដែលនៅ ថ្ងៃទី១៨ ឧសភានេះ គឺជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក ហើយរដ្ឋមន្ដ្រីការបរទេសនៃប្រទេសទាំងពីរបានផ្លាស់ប្ដូរសារអបអរសារទរ និងជូនពរគ្នាទៅវិញទៅមក ក្នុងឱកាសដ៏ប្រសើរនេះ ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសការយាងបំពេញទស្សនកិច្ចផ្លូវការរដ្ឋ របស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាអម្ចាស់ កាលពីខែកញ្ញា ឆ្នាំ២០០៦ និងទស្សនកិច្ចផ្លូវការរបស់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៩ នៅសាធារណរដ្ឋឆែក បានជួយពង្រឹងបន្ថែមទៀតនូវចំណងទាក់ទងរវាងប្រទេសទាំងពីរ ព្រមទាំងបានជួយបង្កើតសក្តានុពលភាពជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក ។

ក្នុងជំនួបលោកឯកអគ្គរដ្ឋទូតបានលើកឡើងថា លោកមានសេចក្តីសោមនស្ស រីករាយដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា ហើយឯកឧត្តមប្តេជ្ញាចិត្តខិតខំពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យឈានឡើងខ្ពស់មួយកម្រិតថែមទៀត និងធ្វើឱ្យកិច្ចសហប្រតិបត្តិការនៅលើវិស័យសំខាន់ៗបានប្រកបដោយផ្លែផ្កា ។

លោកជឿជាក់ថា នៅក្នុងអាណត្តិរបស់លោក ក្រោយវិបត្តកូវីដ-១៩ នឹងមានទស្សនកិច្ច ទ្វេភាគីរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ។ លោកក៏ឲ្យដឹងថា លោកបានធ្វើដំណើរទៅខេត្តមួយចំនួនរបស់កម្ពុជា រួមមានខេត្តបាត់ដំបង ដើម្បីពិនិត្យមើលសក្តានុពលភាពពាណិជ្ជកម្ម ជាពិសេសផ្នែកកសិកម្មកែឆ្នៃ ។

ភាគីទាំងពីរបានយល់ស្របគ្នាថា កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃ ប្រទេសទាំងពីរ គឺជាយន្តការមានសារៈសំខាន់ និងជួយរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅ លើវិស័យជាច្រើន ។

កិច្ចប្រជុំនេះត្រូវបានរៀបចំលើកទី១ នៅប្រទេសឆែក នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយនឹងត្រូវរៀបចំលើកទី២ នៅកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩ ។ ភាគីទាំងពីរបា នកត់សម្គាល់ អំពីកំណើនជាលំដាប់នៃ កិច្ចសហប្រតិបត្តិការទ្វេភាគី ។

ក្នុងជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសឆែក ដែលបានផ្តល់អាហារូបករណ៍ ជាច្រើនដល់សិស្ស-និស្សិតកម្ពុជា នាពេលកន្លងមក ហើយដែលនៅក្នុងឆ្នាំសិក្សា២០២១-២០២២ ប្រទេសឆែកបានផ្តល់ អាហារូបករណ៍សម្រាប់ថ្នាក់ក្រោយ ឧត្តមសិក្សាជាភាសាអង់គ្លេសចំនួន ១៧កន្លែង ដល់និស្សិតកម្ពុជា។

ភាគីទាំងពីរបានឯកភាពគ្នា ធ្វើកិច្ចសហការនិងពិ គ្រោះយោបល់គ្នាយ៉ាងជិតស្និទ្ធ ក្នុងក្របខ័ណ្ឌអាស៊ាន នៅពេលដែលប្រទេសឆែកទទួល ធ្វើជាប្រធានសហភាពអឺរុប ក្នុងឆមាសទីពីរនៃឆ្នាំក្រោយ ស្របពេលដែល ប្រទេសកម្ពុជា ទទួលធ្វើជាប្រធាន អាស៊ាន ៕

ដកស្រង់ពី៖ កោះសន្តិភាព