Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រដ្ឋមន្ត្រី កើត រិទ្ធ ប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ, ព្រៃវែង, កំពង់ឆ្នាំង និងព្រះរាជអាជ្ញាខេត្តព្រៃវែង

  • បោះពុម្ព

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំង និងចូលកាន់មុខតំណែងប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ប្រធានសាលាដំបូងខេត្តព្រៃវែង ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។

ពិធីនេះបានប្រព្រឹត្តិទៅនៅទីស្តីការក្រសួងយុត្តិធម៌ ក្នុងទីតាំងទូលាយ មិនបិទជិត ដោយគោរពទៅតាមវិធានការសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

មន្ត្រីក្នុងវិស័យតុលាការ ដែលត្រូវប្រកាសតែងតាំង និងចូលកាន់មុខតំណែងរួមមាន៖

១៖ លោក សេង ស៉ីវុត្ថា ជាប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ជំនួសលោក យូ ប៊ុនឡេង ត្រូវតែងតាំងជាអនុប្រធានតុលាការកំពូល

២៖ លោក ឡុង កេសភីរម្យ ប្រធានសាលាដំបូងខេត្តកំពត ផ្ទេរមកជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ

៣៖ លោក ហង់ ស៉ីថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ផ្ទេរមកជាប្រធានសាលាដំបូងខេត្តព្រៃវែង

៤៖ លោក គឹម រ័ត្នណារិន ជាប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង

៥៖ លោក គុជ គីមឡុង ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រៃវែង។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំចៅក្រម ព្រះរាជអាជ្ញា ក៏ដូចជាមន្ត្រីតុលាការទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវអភិក្រមទាំង៥ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងត្រូវប្រកាន់ខ្ជាប់ភាពម៉ឺងម៉ាត់របស់ខ្លួនក្នុងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវជូនប្រជាពលរដ្ឋ។

លោក កើត រិទ្ធ បានផ្តាំផ្ញើទៀតថា មន្រ្តីទាំងអស់ត្រូវចូលរួមលើកកម្ពស់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពនៃអង្គចៅក្រម ដោយប្រកាន់ខ្ជាប់នូវវិន័យក្រមសីលធម៌ វិជ្ជាជីវៈចៅក្រមទាំងពេលបំពេញការងារ

និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមប្រកបដោយឆន្ទៈក្នុងស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងការអនុវត្តយុទ្ធនាការការដោះ ស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត អនុវត្តឲ្យមានភាពត្រឹមត្រូវ លឿន និងមិនពុករលួយ៕

ដកស្រង់ពី៖ Fresh News