Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន រំពឹងថា ចិន និងអាមេរិក អាចរកដំណោះស្រាយ ពង្រឹងកិច្ចសហប្រតិបត្តិការល្អឡើងវិញ (Video inside)

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបង្ហាញក្តីសង្ឃឹមថា រដ្ឋាភិបាលចិន និងអាមេរិក អាចរកបានដំណោះស្រាយល្អ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការល្អរវាងចិន និងអាមេរិក នឹងជួយហុចផលប្រយោជន៍ដល់ប្រទេសក្នុងតំបន់ រួមទាំងកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះតបទៅនឹងសំណួរអ្នកសម្របសម្រួលកម្មវិធី ក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពី «អនាគតរបស់អាស៊ី»

ដែលរៀបចំឡើងដោយក្រុមហ៊ុន Nikkei តាមប្រព័ន្ធវីដេអូនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១នេះ។

ឆ្លើយតបសំណួរថាតើនឹងមានផលប៉ះពាល់ដូចម្តេចខ្លះសម្រាប់អាស៊ី និងកម្ពុជា ពីការប្រកួតប្រជែងគ្នារវាងចិន និងអាមេរិក?

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសនានាក្នុងតំបន់សុទ្ធតែបានទទួលផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការល្អរវាងចិន និងអាមេរិក ខណៈប្រទេសទាំងពីរនេះ អាចចាត់ទុកជាតួអង្គក្បាលរថភ្លើងសេដ្ឋកិច្ចពិភពលោក។

សម្តេចតេជោ បានគូសបញ្ជាក់ថា «ប្រទេសទាំងពីរសហប្រតិបត្តិការល្អ ប្រទេសក្នុងតំបន់ និងកម្ពុជា ក៏ទទួលបានផលប្រយោជន៍»។ សម្តេចតេជោ បានលើកឡើងថា ការប្រកួតប្រជែងគ្នារវាងចិន និងអាមេរិក គឺនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសក្នុងតំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ។

សម្តេចតេជោ បានប្រដូចជម្លោះរវាងចិន និងអាមេរិក ដូចនឹងសុភាសិតខ្មែរថា ដំរីជល់គ្នានាំឱ្យខ្ទេចស្មៅ។

«យើងឃើញថា វាមានផលប៉ះពាល់ដូចសុភាសិតខ្មែរនិយាយថា [ដំរីជល់គ្នា គឺវាខ្ទេចស្មៅ] ប៉ុន្តែយើងក៏មិនរង់ចាំឱ្យដំរីជល់គ្នាមកជាន់យើងស្លាប់ដែរ យើងរកវិធីគេចវេស។

ប៉ុន្តែយ៉ាងណាក៏ដោយផលប៉ះពាល់វាតែងតែកើតមានទៅលើប្រទេសតូចតា នៅក្នុងក្របខណ្ឌតំបន់របស់យើង ដូចជាកម្ពុជា»។ នេះជាការបញ្ជាក់របស់សម្តេចតេជោ។

បើទោះបីជាយ៉ាងណា សម្តេចតេជោ បានបង្ហាញក្តីសង្ឃឹមថា អាមេរិក និងចិន នឹងខិតខំរកវិធីគ្រប់គ្រងទំនាក់ទំនង ដើម្បីបង្កើតឡើងវិញនូវសហប្រតិបត្តិការ ដែលបំពេញឱ្យគ្នាទៅវិញទៅមក ហើយក៏ជួយទៅដល់ស្ថេរភាព សន្តិភាព និងការអភិវឌ្ឍនៅក្នុងតំបន់។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ

«ខ្ញុំជឿងជាក់ថា ប្រទេសទាំងពីរពិតជានឹងខ្នះខ្នែងស្វែងរកនូវដំណោះស្រាយសមស្របមួយ ដើម្បីគ្រប់គ្រងទំនាក់ទំនងឱ្យបានល្អ ព្រោះនៅលើពិភពលោកនេះ មិនអាចមានប្រទេសណាមួយ ប្រឆាំងនឹងប្រទេសណាមួយរហូតដល់ប្រទេសមួយផ្សេងទៀតផុតរលត់នោះទេ»។

សម្តេចតេជោ បានបង្ហាញជឿជាក់ដែរថា ទោះបីមានភាពល្អកកករពីរដ្ឋបាលលោក ដូណាល់ ត្រាំ យ៉ាងណាក្តី តែលោក ចូ បៃដិន នឹងមានវិធានការថ្មីៗ ក្នុងការដោះស្រាយបញ្ហាឈានទៅរកសហប្រតិបត្តិការល្អ។

បើតាមសម្តេចតេជោ ប្រទេសចិន និងអាមេរិក សុទ្ធត្រូវការគ្នាទៅវិញទៅមកសម្រាប់ដង្ហើមពាណិជ្ជកម្ម៕

 

ដកស្រង់ពី៖ Fresh News