Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រមុខ​រាជរដ្ឋាភិបាលអនុញ្ញាត​បើក​ការ​ហ្វឹកហាត់​ក្រុមកីឡា​ជម្រើសជាតិ​កម្ពុជា​ឡើង​វិញ ​តែត្រូវ​គោរព​វិធា​ន​ការ​សុខាភិបាល

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមប្រកួតស៊ីហ្គែមនៅពេលខាងមុខ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យក្រុមកីឡាជម្រើសជាតិ បើកការហ្វឹកហាត់ឡើងវិញ ដោរាជរដ្ឋាភិបាលអនុញ្ញាតបែបនេះ ក្រោយពីទីស្ដីការគណៈរដ្ឋស្នើសុំអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ប្រមូលផ្ដុំធនធានមនុស្សមកបម្រើការងារ និងអភិវឌ្ឍសមត្ថភាពធនធានកីឡាជំនាញឆ្ពោះទៅ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ។

យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់ថា «រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចជាអនុញ្ញាតឱ្យក្រុមកីឡាជម្រើសជាតិ បើកការហ្វឹកហាត់ឡើងវិញ ដោយត្រូវគោរពយ៉ាងម៉ឺង ម៉ាត់បំផុតដូចតទៅ ៖

ត្រូវបិទទ្វារទីលាន និងក្លឹបហ្វឹកហាត់ហាមអ្នកក្រៅចេញ-ចូល ពិសេសអនុវត្តយ៉ាងម៉ឺងម៉ាត់វិធានការ៣កុំ ៣ការពារ ទោះបីកីឡាករ កីឡាការិនី គ្រូបង្វឹក បានចាក់វ៉ាក់សាំងការពារជំ ងឺកូវីដ-១៩ ចំនួន២លើករួចហើយក្ដី» ។

លិខិតថា ត្រូវពិនិត្យកីឡាករ កីឡាការិនីមិនឲ្យចេញពីក្រៅផ្ទះ ក្រៅពីទៅមកកន្លែងហ្វឹកហាត់ និងនៅក្នុងកន្លែងស្នាក់នៅរួមតែប៉ុណ្ណោះ ។

ត្រូវមានគ្រូពេទ្យកីឡាតាមដានសុខភាពកីឡាករ កីឡាការិនីគ្រូបង្វឹកជាប្រចាំ មិនអនុញ្ញាតឲ្យកីឡាករ គ្រូបង្វឹក និងមន្ត្រីកីឡា ថ្នាក់ដឹកនាំកីឡា ដែលមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចេញ ចូលក្នុងកន្លែងទីលានក្លឹប ហ្វឹកហាត់ជាដាច់ខាត ។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលក៏បានអនុញ្ញាតប្រមូលផ្ដុំធនធានមនុស្សជំនាញកីឡា ក្នុងករណីពិសេសដូចជា ៖ គ្រូបង្វឹកក្រុមជម្រើសជាតិ ដែលជាមន្ដ្រីរាជការ កងកម្លាំងប្រដាប់ អាវុធ ត្រូវព្យួរការងារពីអង្គភាព មន្ទីរក្រសួង-ស្ថាប័នដើម

របស់ខ្លួនដោយរក្សាប្រាក់បៀវត្ស ដើម្បីបង្ហាត់ក្រុមជម្រើសជាតិតាមតម្រូវការកម្មវិធីហ្វឹកហាត់វិទ្យាសាស្ដ្រកីឡា ៨ម៉ោង ក្នុង១ថ្ងៃ រហូតដល់ចប់ SEA Games-ASEAN Para Games ឆ្នាំ២០២៣ ។

លិខិតថា ចំពោះកីឡាករជម្រើសជាតិជាសិស្សិ និស្សិត សិក្សាក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវបានលើកទឹកចិត្តពដោយអនុញ្ញាតឲ្យធ្វើស្វ័យសិក្សា ដោយមិនចាំបាច់វត្តមានជាប្រចាំក្នុងគ្រឹះស្ថានសិក្សា

ប៉ុន្តែអនុញ្ញាតឲ្យប្រឡង និងអាចរៀបចំការប្រឡងពិសេសក្នុងករណីចាំបាច់បំផុត ៕យត្រូវគោរពវិធានការសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត ។

ដកស្រង់ពី៖ កោះសន្តិភាព