Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្អាក​បណ្តោះអាសន្ន​រោងចក្រ​៤ ក្នុង​ខណ្ឌមានជ័យ ក្រោយ​រក​ឃើញ​កម្មករ​ឆ្លង​កូ​វី​ដ​១៩​ច្រើន

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ នាវេលាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានចុះពិនិត្យ និងសម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ ក្នុងសង្កាត់ស្ទឹងមានជ័យ២ និងសង្កាត់ស្ទឹងមានជ័យ៣ នៃខណ្ឌមានជ័យ ជាបណ្តោះអាសន្នរយៈពេល២ថ្ងៃ ក្រោយរកឃើញមានបងប្អូនកម្មករ កម្មការិនីរោងចក្រឆ្លងជំងឺកូវីដ១៩ច្រើន ។

ការចុះពិនិត្យ រួចសម្រេចផ្អាកដំណើរការសង្វាក់ផលិតកម្មរោងចក្រខាងលើ ធ្វើឡើងដោយមានការដឹកនាំកម្លាំងដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងមានការសហការចូលរួមពីសំណាកមន្ត្រីក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ រួមជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាននីមួយៗ មានកម្លាំងអាវុធហត្ថ នគរបាល និងលោកចៅសង្កាត់ផងដែរ ។

ផ្អែកតាមរបាយការណ៍មន្ត្រីអាជ្ញាធរខណ្ឌមានជ័យ អោយដឹងថា រោងចក្រទាំង៤ពាក់ព័ន្ធដែលរកឃើញមានផ្ទុះខ្លាំងនូវជំងឺកូវីដ១៩ មានដូចជា ៖ទី១. រោងចក្រ WND ដែលមានទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ស្ថិតក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានកម្មករសរុប៨៦៤នាក់ ស្រី៧៦៥នាក់ ក្នុងនោះដែរក៏រកឃើញអ្នកវិជ្ជមានមេរោគកូវីដ-១៩ ១២ នាក់ ( ៤ករណីថ្មី, ៨ករណីចាស់ ) ។

ទី២. រោងចក្រ SLJ / ដេ ស៊ី ណៃ ស្ថិតនៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានកម្មករសរុប៦៣០នាក់ ក្នុងនោះដែររកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ សរុប២២៣នាក់ ១០៩ករណីថ្មី ( ១០៩ករណីថ្មី , ១១៤ ករណីចាស់ ) ។

ទី៣. រោងចក្រ គូ តាយហ័រ សេងស៊ីងហ្វេងជីង ស្ថិតលើផ្លូវឌួងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលមានកម្មករសរុប៧១០នាក់ ស្រី៤៧៣នាក់ ក្នុងនោះដែរក៏បានរកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ សរុប៣៩នាក់ ( ៦ករណីថ្មី , ៣៣ករណីចាស់ ) ។

ទី៤. ក្រុមមហ៊ុន ជុង ហាវ ហ្គាមេន CHOUNG HAO GARMENT CO., LTD. មានអាសយដ្ឋានស្ថិតនៅ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលមានកម្មករសរុប៥៧០នាក់ ក្នុងនោះដែររកឃើញវិជ្ជមាន មេរោគកូវីដ១៩ សរុប១៨នាក់ ( ១៦ករណីថ្មី , ០២ករណីចាស់ ) ។

ក្រោយពីបានពិនិត្យរួច លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង លោក ទូច សុទ្ធមុត ប្រធានអន្តរាគមន៍ តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេចផ្អាកដំណើរការ រោងចក្រទាំង៤ រយៈពេល២ថ្ងៃ គឺគិតចាប់ពេលចុះអនុវត្តខាងលើ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ជាបណ្តោះអាសន្ន ។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ អោយដឹងថា ក្រោយផ្អាករយៈពេល២ថ្ងៃហើយនោះ តំណាង ឬម្ចាស់រោងចក្រទាំង៤ខាងលើ ត្រូវរង់ចាំការចុះពិនិត្យ វាយតម្លៃរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពីហានិភ័យជាក់ស្តែងនៅក្នុងរោងចក្រផ្ទាល់ជាមុនសិន មុនឈានដល់សម្រេចជាថ្មីក្នុងការអនុញ្ញាតអោយដំណើរការជាធម្មតាឡើងវិញ ។

លោកអភិបាលរងខណ្ឌ បានបញ្ជាក់ថា ក្រោយពីបានធ្វើកិច្ចសន្យាជាមួយម្ចាស់រោងចក្រទាំង៤អោយផ្អាកអាជីវកម្មរួច អាជ្ញាធរក៏សម្រេចអោយផ្អាកដំណើរការសង្វាក់ផលិតកម្មរោងចក្រភ្លាមៗផងដែរ

ពោលគឺនៅព្រឹកថ្ងៃខែដដែល អាជ្ញាធរបានណែនាំអោយបងប្អូនកម្មករ កម្មការិនីទាំងអស់ត្រឡប់ទៅកាន់លំនៅឋាន និងសូមតាមដានបន្តនូវអាការៈសុខភាពខ្លួន ក្នុងករណីដែលបងប្អូនកម្មករណាដែលមិនទាន់បានធ្វើសំណាកសូមទៅធ្វើសំណាក ដើម្បីតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងដែលអាជ្ញាធរ និងក្រសួងបានរៀបចំសម្រាប់ការធ្វើតេស្តជូនបងប្អូន ។

ទន្ទឹមនឹងនោះ អាជ្ញាធរ ក៏បានធ្វើការណែនាំអោយកម្មករទាំងអស់ សូមដាក់ខ្លួនអោយនៅដាច់ដោយឡែកផងដែរ កំឡុងពេលដែលលទ្ធផលសំណាកមិនទាន់ចេញ ចៀសវាងការដើរហើរទៅខាងក្រៅ មានហានិភ័យក្នុងការចម្លងកាន់តែខ្ពស់ ផងដែរ ។

គួរបញ្ជាក់ផងដែរថា សម្រាប់ភូមិសាស្ត្រខណ្ឌមានជ័យមាន៧សង្កាត់ ក្នុងនោះ៦សង្កាត់ គឺត្រូវបានចាត់ទុកជា «តំបន់លឿន » ទៅហើយ ដែលជាតំបន់មានហានិភ័យតិច នៃការឆ្លងជំងឺកូវីដ១៩ ។

ក្នុងនោះដែរ នៅឡើយតែតំបន់មួយចំនួនក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ៣ប៉ុណ្ណោះ ដែលត្រូវអាជ្ញាធរនៅកំណត់បន្តថា ជា « តំបន់លឿងទុំ » ដែលជាមានតំបន់មានការឆ្លងក្នុងកម្រិតមធ្យម ។

ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមកនេះ បែរជារកឃើញមានការចម្លងហាក់កើនឡើងវិញផងដែរ ជាក់ស្តែងដូចករណីឆ្លងនៅក្នុងរោងចក្រខាងលើជាដើម ៕

ដកស្រង់ពី៖ កោះសន្តិភាព