Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង AstraZeneca ដល់ពេលចាក់ដូសទី២ សូមប្រញាប់ទៅចាក់ឲ្យបានគ្រប់ៗគ្នា

  • បោះពុម្ព

(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដោយក្រើនរំលឹក ដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំង Astra Zeneca ដូសទី១រួច ហើយដល់ពេលវេលាត្រូវដាក់ដូសទី២ សូមប្រញាប់មកចាក់ឲ្យបានគ្រប់ៗគ្នា។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានបញ្ជាក់ថា ដើម្បីឱ្យសរីរាង្គយើងអាចបង្កើត បាននូវភាពស៊ាំ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាំបាច់ត្រូវចាក់វ៉ាក់សាំងកូរឹសៃលចំនួនពីរលើកជាចាំបាច់ ក្នុងអំឡុងពេល៨ ទៅ១២សប្តាហ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងកូវីសៃលដូសទី១។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១ (Astra Zeneca) រួចទាំងអស់ ហើយមិនទាន់បានមកចាក់វ៉ាក់សាំងដូសទី២ សូមរួសរាន់អញ្ជើញទៅចាក់ ដូសទី២ឱ្យបានគ្រប់គ្នា នៅតាមទីតាំងដែលបានចាក់វ៉ាក់សាំងនេះដូសទី១កន្លងមក តាមពេល វេលាដែលបានកំណត់។

ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ សូមក្រើនរំលឹកផងដែរថា ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងកូវីដ-១៩ រួចហើយក្តី ក៏ត្រូវតែបន្តអនុវត្តវិធានការការពារ ដែលបានដាក់ចេញឱ្យអនុវត្តតាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី

គឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង)

និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលកុំ

ដកស្រង់ពី៖ Fresh News