Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ប៉ុ​ល ហំ​ម និង​មេធាវី​ផា​ន់ ច័ន្ទ​សាក់ ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ប្រកាស​ចូលរួម​ជាមួយ​គណបក្ស​កែទម្រង់​កម្ពុជា

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ លោក ប៉ុល ហំម អតីតមន្ត្រីមជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងមន្ត្រីមួយចំនួនទៀតបានប្រកាសចូលរួមធ្វើនយោបាយជាមួយគណបក្សកែទម្រង់កម្ពុជា ។

នេះបើតាម លោក អ៊ូ ច័ន្ទរ័ត្ន ។លោក អ៊ូ ច័ន្ទរ័ត្ន សមាជិក និងជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សង្គ្រោះជាតិបានឲ្យកោះសន្តិភាពដឹង នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១ លោក ប៉ុល ហំម និងមេធាវី ផាន់ ច័ន្ទសាក់ ទើបត្រូវបានផ្តល់សម្បទានសិទ្ធិធ្វើនយោបាយបានប្រកាសចូលរួមជាមួយគណបក្សកែទម្រង់កម្ពុជាហើយ ។

លោក អ៊ូ ច័ន្ទរ័ត្ន បន្តថា លោកកំពុងជជែកគ្នាជាមួយអតីតមន្ត្រី ប្រឆាំងមួយចំនួនទៀត ដើម្បីពួកគេចូលមកគណបក្សនេះផងដែរ។

លោកបញ្ជាក់ថា«យើងគម្រោងហៅមន្ត្រីសុំសិទ្ធិធ្វើនយោបាយផ្សេងទៀត មកចូលរួមជីវភាពជាមួយបក្សកែទម្រង់កម្ពុជាថ្មីនេះ»។ជាមួយគ្នានោះដែរ លោកថា ក្រៅពីអតីតមួយចំនួនចូលរួមជាមួយគណបក្សកែទម្រង់ក៏មានលោកស្រី ទេព សុធី អតីតតំណាងខេត្តតាកែវក៏បានចូលរួមជាមួយគណបក្សថ្មីនេះដែរ ។

លោកបញ្ជាក់ថា «ការពិតយើងកំពុងជជែកគ្នាបន្តទៀតជាមួយមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដើម្បីមករួបរួមនៅក្នុងគណបក្សកែទម្រង់កម្ពុជា» ។

ចំពោះមតិរបស់មន្ត្រីជំនិតរបស់ លោក សម រង្ស៊ីលើកឡើងថា ការដែលមន្ត្រីអតីតគណបក្សសង្គ្រោះជាតិសុំសិទ្ធិធ្វើនយោបាយឡើងវិញ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យកាន់តែធ្លាក់ចុះនោះ លោកមានយោបល់ថា មិនយល់ឃើញដូចពួកគេលើកឡើងបែបនេះទេ ព្រោះលទ្ធិប្រជាធិបតេយ្យកម្ពុជាមកទល់បច្ចុប្បន្នដូចគ្មានអ្វីប្រសើរសោះ ។

អ្វីដែលសំខាន់ត្រូវរួមកំលាំងនយោបាយឲ្យទៅជាប៉ូលថ្មីមួយ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ។

នេះជាកាតព្វកិច្ចរបស់ពលរដ្ឋខ្មែរ បើមិននាំគ្នាធ្វើអ្វីទេមិនអាចស្តារឡើងវិញបានឡើយ ។គម្រោងបន្តការហៅមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិបន្ទាប់មន្ត្រីខ្លះៗបានស្ម័គ្រចិត្តរួចហើយ ។

ឃើញថា ក្រោយបើកសិទ្ធិឲ្យសុំធ្វើនយោបាយឡើងវិញ មានមន្ត្រីជាបន្តបន្ទាប់បានដាក់លិខិតបំពេញបែបបទសុំសិទ្ធិដូចជា ៖ លោក ប៉ុល ហំម លោក ញ៉ែម ប៉ុញ្ញឬទ្ធិ លោកមុត ចន្ថា លោកស្រី លីស្រី វិណា និងមន្ត្រីមួយចំនួនទៀត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សកែទម្រង់កម្ពុជា ដែលសរសេរជាអក្សរកាត់ «គកក» និងមានឈ្មោះជាអក្សរឡាតាំង «CAMBODIA REFORM PARTY» ។

គណបក្សមានទីស្នាក់ការកណ្តាល ផ្ទះលេខ៥១៥ ផ្លូវជាតិលេខ៥ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ៕

ដកស្រង់ពី៖ កោះសន្តិភាព