Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ ព្រឹត្តិការណ៍​សហលោក​ជំទាវ ឱ វណ្ណ​ឌី​ន ៖ ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​:​មិន​ទាន់​បញ្ចប់​​ទេ ព្រោះ​យើង​នៅ​តែ​រក​ឃើញ​តួលេខ​អ្នក​ឆ្លងកូ​វី​ដរាល់ថ្ងៃមានច្រើនគមន៍​២០​កុម្ភ​:​មិន​ទាន់​បញ្ចប់​​ទេ ព្រោះ​យើង​នៅ​តែ​រក​ឃើញ​តួលេខ​អ្នក​ឆ្លងកូ​វ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសុខាភិបាលលោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: គឺមិនទាន់បញ្ចប់នៅឡើយទេ ពីព្រោះយើងនៅតែបន្តរកឃើញតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ជារៀងរាល់ថ្ងៃនៅតែច្រើន ហើយក្នុងចំនួននេះយើងក៏មិនបានដឹងថា ប្រជាពលរដ្ឋណាខ្លះបានធ្វើដំណើរចល័តទៅទីកន្លែងណាខ្លះទៀត ។

នេះបើតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយ ។cលោកជំទាវ បញ្ជាក់ទៀតថា បច្ចុប្បន្នមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់បណ្តាខេត្តរួចទៅហើយចំពោះតួលេខវាជារឿងមួយ សំខាន់បងប្អូនប្រជាពលរដ្ឋត្រូវបន្តអនុវត្តវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវបំផុត ។

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា យើងមានការព្រួយបារម្ភចំពោះការរាតត្បាតជំងឺកូវីដ-១៩ ដល់សហគមន៍ធំធេង ហើយការគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍នេះបាន ឬមិនបាន សំខាន់បំផុតវាអាស្រ័យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ពីព្រោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគិតគូរណាស់ចំពោះរឿងនេះដោយដាក់បទបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធដែលជាប្រតិបត្តិករចុះអនុវត្ត ទាំងយប់ ទាំងថ្ងៃ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ កុំឲ្យមានការរាតត្បាតដល់សហគមន៍ធំធេង ។

លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា បើសិនបុគ្គលគ្រប់រូបមិនបានអនុវត្តវិធានការសុខាភិបាលពេញលេញទេនោះការចម្លងជំងឺកូវីដ-១៩ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត នៅតែមាន ៕

ដកស្រង់ពី៖ កោះសន្តិភាព