Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរទិវាកុមារ អន្តរជាតិ១ មិថុនា, ទិវាពិភពលោកប្រឆាំងពលកម្មកុមារ និងទិវាកុមារកម្ពុជា ឆ្នាំ២០២១

  • បោះពុម្ព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១ មិថុនាខួបលើកទី២០, ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១។

បើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចតេជោបានលើកឡើងថា ជារៀងរាល់ឆ្នាំ កម្ពុជា តែងបានរៀបចំប្រារព្ធមីទ្ទីង ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា។

ឆ្នាំនេះ គឺជាខួបលើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២០ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២១។

បច្ចុប្បន្ន សកលលោក ក៏ដូចជាកម្ពុជាយើង បានជួបប្រទះវិបត្តិជំងឺកូវីដ-១៩ ជាហេតុមិនអាចឱ្យមានការជួបជុំទ្រង់ទ្រាយធំ ឬប្រារព្ធពិធីមីទ្ទីងដូចសព្វមួយដងបាន។

សម្តេចតេជោ ហ៊ុន សែន «ខ្ញុំក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមប្រធាន កិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ សូមសម្តែងនូវមនោសញ្ចេតនានឹករលឹក និងព្រួយបារម្មណ៍ពីសុខទុក្ខរបស់បងប្អូនជនរួមជាតិ ជាពិសេសក្មួយៗ ចៅៗទាំងអស់ទូទាំងប្រទេសអស់ពីដួងចិត្ត។

បើទោះបីជាឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជាអាក់ខាន មិនបានរៀបចំប្រារព្ធទិវាកុមារអន្តរជាតិឱ្យបានអធិកអធមយ៉ាងណាក្តី ក៏កន្លងមកយើងបានអនុវត្ត នូវការងារយុទ្ធសាស្ត្រមួយចំនួន ក្នុងការលើកកម្ពស់ និងជំរុញការអនុវត្តសិទ្ធិកុមារអនុលោម តាមអនុសញ្ញា ស្តីពីសិទ្ធិកុមារដែលកម្ពុជា បានផ្តល់សច្ចាប័ន និងមានចែងក្នុងរដ្ឋធម្មនុញ្ញជាធរមាន»។

សម្តេចតេជោបន្តថា ដើម្បីចូលរួមអបអរសាទរក្នុងទិវានេះ ក្រសួងស្ថាប័នដែលជាសេនាធិការ របស់រាជរដ្ឋាភិបាលទាំង ថ្នាក់ជាតិនិងក្រោមជាតិ

ដែលកំពុងបំពេញបេសកកម្មលើវិស័យកុមារ នឹងចុះសួរសុខទុក្ខក្មួយៗចៅៗនៅតាមមជ្ឈមណ្ឌលកុមារកំព្រា មណ្ឌលស្តារនីតិសម្បទា កុមាររងគ្រោះនិងងាយរងគ្រោះ ព្រមទាំងកុមារនៅ តាមសហគមន៍ផងដែរ៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖

ដកស្រង់ពី៖ Fresh News