Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧត្តមសេនីយ៍ឯក ស ថេត ណែនាំមន្ត្រីនគរបាលត្រូវផ្តល់សេវាសាធារណៈជូនពលរដ្ឋ ឱ្យបានល្អ ទាំងការប្រើកាយវិការ និងសម្តីឱ្យបានសមរម្យ

  • បោះពុម្ព

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីនគរបាលទាំងអស់ ត្រូវតែផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អ ទាំងការប្រើប្រាស់កាយវិការ និងសម្តីឱ្យបានសមរម្យ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត។

បន្ថែមពីនេះត្រូវ ត្រូវបង្ការ និងទប់ស្កាត់បទល្មើសនានាកុំឱ្យកើតមានឡើង បង្ក្រាបម៉ូតូកែច្នៃដែលបង្កសម្លេងរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ បង្ក្រាបឱ្យបាននូវក្រុមក្មេងទំនើងដែលតែងតែជួបបង្កបញ្ហាផ្សេងៗ។

ការណែនាំបែបនេះ របស់លោកឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ នៅក្នុងឱកាសលោកឧត្តមសេនីយ៍ឯក ដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា តាមរយៈកិច្ចប្រជុំអនឡាញ Zoom Meeting ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត, លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលផែនសេនាធិការ បានអានរបាយការណ៍ប្រចាំខែឧសភា ធៀបនឹងខែមេសា និងទិសដៅការងារមួយចំនួន សម្រាប់អនុវត្តបន្តនៅខែមិថុនានេះ ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម បានអានរបាយការណ៍ទាក់ទងទៅនឹងស្ថិតិប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងព័ត៌មានមួយចំនួនទៀតទាក់ទងទៅនឹងទៅនឹងការរៀបចំត្រួតពិនិត្យ និងធ្វើអត្តសញ្ញាណបណ្ណសញ្ជាតខ្មែរ។

កិច្ចប្រជុំនេះក៏មានការចូលរួមមតិយោបល់របស់លោក លោកស្រីស្នងការរង លោកអធិការទាក់ទងទៅនឹងការអនុវត្តការងារកន្លងមកក្នុងខែឧសភា និងទិសដៅការងារសម្រាប់ខែមិថុនា ក៏ដូចជាបញ្ហាប្រឈមផ្សេងៗផងដែរ។

លោកស្នងការ បានកោតសរសើរដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែងក្នុងការចូលរួមសហការបានយ៉ាងល្អក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ជាពិសេសក្នុងការចូលរួមរក្សា ការពារសន្តិសុខ

សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ លោកស្នងការក៏បានផ្តល់ការណែនាំល្អៗជាច្រើន ដល់អង្គប្រជុំ ដើម្បីយកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

ដកស្រង់ពី៖ Fresh News