Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក នេត្រ ភក្ត្រា៖ ប្រាសាទចំនួន៨៥៧ទីតាំង ត្រូវរកឃើញក្នុងតំបន់ការពារធម្មជាតិ ខណៈចំនួនបុរាណដ្ឋានអាចនៅមានច្រើនទៀតមិនទាន់រកឃើញ

  • បោះពុម្ព

(ភ្នំពេញ)៖ មន្ត្រីជំនាញ នៃក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងចំណោមប្រាង្គប្រាសាទបុរាណដ្ឋានសរុបជាង ៥,៣០០កន្លែងទូទាំងប្រទេស ប្រាង្គប្រាសាទស្ថិតក្នុងតំបន់ការពារធម្មជាតិមានចំនួន៨៥៧ទីតាំង ហើយគ្រាន់តែបុរាណដ្ឋាន ស្ថិតនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន «ភ្នំគូលែន» មាន៤២៦ទីតាំង។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះថា ចំនួនបុរាណដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះអាច នៅមានច្រើនទៀតដែលស្ថិតក្នុងព្រៃជ្រៅមិនទាន់រកឃើញ។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ប្រព័ន្ធតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះកម្ពុជា បច្ចុប្បន្នមានសរុបមានចំនួនជាង ៧០ទីតាំង នៅក្នុងខេត្តចំនួន២១ ក្នុងចំណោមខេត្ត-រាជធានី២៥ របស់កម្ពុជា មានផ្ទៃដីសរុបទំហំ ៧៣លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា។

តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះមិនត្រឹមតែសម្បូណ៌ដោយធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ និងរុក្ខជាតិតូចធំដែលមានតម្លៃ ផ្នែកប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សជីវៈចម្រុះនោះទេ តែក៏មានបុរាណដ្ឋានដែលជាជង្រុកនៃ វប្បធម៌ ប្រពៃណីទំនៀមទំលាប់របស់ជាតិសាសន៍ខ្មែរដ៏សម្បូណ៌បែប។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការការពារ និងអភិរក្សបុរាណដ្ឋានទាំងនេះ។ ក្រសួងបរិស្ថាន មានយុត្តាធិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្

ស ចំណែកក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈមានតួនាទីក្នុងការអភិរក្សការពារបុរាណដ្ឋាន និងប្រាង្គប្រាសាទក្នុងតំបន់ការពារធម្មជាតិទាំងនោះដូចជាការជួសជុល តំហែទាំជាដើម។

នេះគឺជាកិច្ចសហការមួយប្រកបដោយការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលដើម្បីការពារ និងអភិរក្សសម្បត្តិធម្មជាតិផង និងការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ផងដែលមានតម្លៃមហាសាលសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

លោក នេត្រ ភក្ត្រា បានបន្ថែមថា ប្រាង្គប្រាសាទ និងបុរាណដ្ឋានដែលស្ថិតក្នុងតំបន់ការពារធម្មជាតិបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងធនធានធម្មជាតិ។

បុរាណដ្ឋានទាំងនេះបាននឹងកំពុងក្លាយជាតំបន់ទេសចរណ៍យ៉ាងសំខាន់ ផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងបានកំពុងទាក់ទាញការចាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដូចជាប្រាសាទជាំស្រម ក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពដែលជាការផ្សារភ្ជាប់ រវាងទេសចរណ៍សត្វស្លាប និងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ពលរដ្ឋខ្មែរ។

ទន្ទឹមនឹងនេះដែរលោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន សូមអំពាវនាវដល់ពលរដ្ឋទាំងឡាយដែលរស់នៅក្នុងតំបន់ការពារធម្មជាតិដែល មានបុរាណដ្ឋាន និងប្រាសាទបុរាណ សូមចូលរួមការពារ និងអភិរក្សឱ្យបានល្អ

ដើម្បីថែរក្សាកេរមរតកដូនតាខ្មែរ ឱ្យនៅគង់វង្ស និងអាចផ្តល់ផលប្រយោជន៍ទាំងការសិក្សាស្រាវជ្រាវផ្នែបុរាណវិទ្យា និងការសិក្សាស្វែងយល់ពីប្រពៃណីវប្បធម៌ទំនៀមទម្លាប់ប្រជាពលរដ្ឋនៅតំបន់នោះ៕

ដស្រងពី៖ Fresh News